ពាន​រ​ង្វាន់​បាល់ទាត់​​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ចាប់​ផ្ដើម​ហើយ​

  • 2020-01-19 12:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រ​កួត​ពាន​រង្វាន់​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ចាប់​ផ្ដើម​ហើយពោល​គឺ​ចាប់ពីថ្ងៃ​ទី​១៨ ខែ​មករា​ ឆ្នាំ​២០២០ ដោយ​មាន​​២០ក្រុម​ចូល​រួម​ពី​នាយកដ្ឋាន​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​សាកល​វិទ្យាល័យ។

សកលវិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ លោក​ សោម​ រតនា

លោក​ សោម​ រតនា សាកលវិទ្យាធិការ​រង​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​ជា​ការ​ប្រកួត​មួយ​ដណ្ដើម​ពាន​ក្នុង​កម្រិត​សកលវិទ្យាល័យ​ជ្រើសរើស​ជើងឯក​ដើម្បី​យក​ទៅ​ធ្វើ​ការ​ប្រកួត​ជា​មួយ​និង​សាកលវិទ្យាល័យ​ផ្សេងៗ​ទៀត​យក​ជើង​ឯក​ថ្នាក់​ជាតិ​។​និស្សិត​ដែល​ពួក​គាត់​ចូលរួម​ប្រកួត​នេះ​គឺ​ពួក​គាត់​ធ្វើ​ការ​ហាត់​សម​តាំង​ពី​មុន​មក​ម្ល៉េះ ជា​លក្ខណៈ​ឯក​ជន​របស់​ពួក​គាត់​ អ្នក​ខ្លះ​ក៏​គាត់​មាន​គ្រូ​បង្វឹក​របស់​គាត់​តាំង​ពី​ដំបូង​មក​តែ​ម្តង​​ហើយ​សម្រាប់​ការ​ប្រកួត​នេះ​ទៀតសោត​ពួក​គាត់​នៅ​មាន​ការ​ហាត់​ជា​រៀង​រាល់​សប្ដាហ៍​ផង​ដែរ​។ ខ្ញុំ​គិត​ថា​ការ​លេង​កីឡា​នេះ​គឺ​បន្ថែម​ការ​អត់ធ្មត់​និង​វិន័យ​ ឧទាហរណ៍​ថា​បើ​គាត់​​លេង​នៅ​ក្នុង​តារាង​តែង​តែ​មាន​ការ​ប៉ះ​គ្នា​ខ្លះ​ហើយ​អ៊ីចឹង​គាត់​ត្រូវ​មាន​ការ​អត់ធ្មត់​ខ្ពស់ ហើយ​ប្រសិន​បើ​គាត់​អាច​អត់​ធ្មត់​បាន​នៅ​ពេល​លេង​កីឡា​នេះ​ ខ្ញុំ​គិត​ថា​ពួក​គាត់​អាច​អត់ធ្មត់​បាន​នៅ​ក្នុង​ទិត្យភាព​ផ្សេងៗ​ទៀត​នៅ​ក្នុង​សង្គម បង្កើត​សាមគ្គី​ភាព​លើស​ពី​បរិបថ​ត្រឹម​ថ្នាក់​រៀន​​​​​»។

រំលឹក​ដែរ​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​តែ​រាល់​ពេល​ចុង​សប្ដាហ៍​តែ​ប៉ុណ្ណោះ​ ចំណែក​ឯ​ប្រាក់​រង្វាន់​វិញ​ លេខ១ បាន ១០០០ ដុល្លារ​ លេខ២ ៧០០ដុល្លារ លេខ៣ ៥០០ដុល្លារ​ និង​លេខ​៤ ទទួល​បាន​៣០០ដុល្លារ៕

អត្ថបទ៖ Yorn Sovieth

អត្ថបទពេញនិយម