មិនធ្លាប់ឃើញ! ការសម្ដែងសៀកចាក់ដោតអារម្មណ៍បែបនេះ

  • 2020-01-21 04:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី America's Got Talent: The Champions ​រដូវ​កាល​ទី​ពីរ មាន​បេក្ខនារី​ម្នាក់​​មក​ពី​ប្រទេស​វេណេហ្ស៊ុយអេឡា​បាន​បង្ហាញ​សមត្ថភាព​ពិសេស​ ដែល​ជា​ការ​សម្ដែង​សៀក​រហស្សកម្ម។

ការ​សម្ដែង​សៀក​រហស្សកម្ម​របស់​បេក្ខនារី​ឈ្មោះ Dania Diaz រាង​ខុស​ប្លែក​ពី​ការ​សម្ដែង​ផ្សេង​ទៀត ដោយ​​នាង​បាន​​ប្រើ​ប្រាស់​សន្លឹក​បៀរ​ដើម្បី​រៀប​រាប់​អំពី​ខ្សែ​ជីវិត​ផ្ទាល់​ខ្លួន​តែ​ម្ដង។ Dania Diaz បាន​ប្រើ​សន្លឹក​បៀរ​រៀប​រាប់​​អំពី​ប្រទេស​របស់​ខ្លួន និង​ដំណើរ​ជីវិត​ចាប់​តាំង​ពី​ពេល​ដែល​គ្រួសារ​បែក​បាក់ ពេល​ដែល​ម្ដាយ​ស្លាប់​នៅ​ពេល​ខ្លួន​មាន​អាយុ​ ១០ឆ្នាំ ​និង​រឿង​រ៉ាវ​ជីវិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​បន្ត​បន្ទាប់។

ក្រោយ​ចប់​ការ​សម្ដែង​ គណៈ​កម្មការ​បាន​កោត​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ការ​សម្ដែង​សៀក​រហស្សកម្ម​ដែល​ខុស​ប្លែក​ពី​គេ ហើយ​ទស្សនិកជន​ក៏​ហោ​កញ្ជ្រៀវ​សាទរ​ជាប់​ផង​ដែរ។ ទស្សនា​ការ​សម្ដែង​ដូច​ខាង​ក្រោម​នេះ ៖

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម