ទីបំផុត! ទីក្រុងចិនផ្ទុះមេរោគឆ្លងថ្មីដំបូង ហាមពលរដ្ឋកុំឲ្យចាកចេញ ខណៈអ្នកស្លាប់កើនដល់ ១៧នាក់

  • 2020-01-23 02:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ទីក្រុង Wuhan នៃ​ប្រទេស​ចិន​ដែល​មាន​ប្រជាជន​ប្រមាណ ១១​លាន​នាក់ នឹង​សម្រេច​បិទ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណ​ក្នុង​គោល​បំណង​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​ប្រភេទ​ថ្មី​ដែល​គួរ​ឲ្យ​បារម្ភ​បំផុត។

យោង​តាម​សារព័ត៌មាន​ចិន​ឲ្យ​ដឹង​ថា សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​ទីក្រុង​នេះ ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ចាក​ចេញ​ពី​ទីក្រុង ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​នេះ​ខណៈ​ដែល​ប្រជាជន​ចិន​រាប់​លាន​នាក់ សម្រុក​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ រហូត​មក​ទល់​ពេល​នេះ របាយការណ៍​បង្ហាញ​ថា​អ្នក​ស្លាប់​កើន​ឡើង​រហូត​ដល់ ១៧​នាក់ និង​ជាង ៥០០​ករណី​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី។ មន្ត្រីចិនបាននិយាយថាប្រទេសនេះឥឡូវនេះស្ថិតក្នុង“ ដំណាក់កាលដ៏សំខាន់បំផុត” នៃការការពារនិងការត្រួតពិនិត្យ។ រាល់ជើងហោះហើរ និងសេវាកម្មរថភ្លើងដឹកអ្នកដំណើរចេញពីទីក្រុងវូហាន នឹងត្រូវផ្អាក​បណ្ដោះ​អាសន្ន ខណៈ​ដែលសេវារថយន្តក្រុង, រថភ្លើងក្រោមដី និងសាឡាង ក៏នឹងត្រូវបិទពីម៉ោង ១០​តទៅ។

គួរ​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ស្វែង​រក​ឃើញ​ថា​នេះ​ជា​មេរោគ​ប្រភេទ​អ្វី​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែ​រោគ​សញ្ញា​របស់​វា​ស្រដៀង​ទៅ​នឹង​ជំងឺ SARS ដែល​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ ២០០៣ ដែល​ចម្លង​មនុស្ស​ជាង ៨​ពាន់​នាក់ និង​សម្លាប់ ៧៧៤​នាក់​ទៀត​ផង។ ជំងឺ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល​ក្នុង​ប្រទេស​ជា​ច្រើន ដោយ​ពួកគេ​ចាប់​ផ្ដើម​បង្កើន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​នេះ​ចូល​ក្នុង​ប្រទេស ដោយ​ដាក់​ឧបករណ៍​ស្កេន​កម្ដៅ​ខ្លួន​រក​រោគ​សញ្ញា​នៃ​មេរោគ មុន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី