តោះ!​ មើល​ទិដ្ឋភាព​ជក់ចិត្ត​ និង​ស្វិតស្វាញ​ថ្ងៃ​ទី២​ មណ្ឌល​បាត់ដំបង​

  • 2020-02-01 14:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ Tiger Street Football 2020​ វគ្គ​ជម្រុះ​ថ្ងៃ​ទី២​ នៃ​មណ្ឌល​បាត់ដំបង​បញ្ចប់​ទៅ​ហើយ​នា​ល្ងាច​មិញ​នេះ​ ខណៈ​ការ​ប្រកួត​នៅ​សល់​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត។​ សម្រាប់​ថ្ងៃ​ទី២​ នេះ​គឺ​៤២​ប្រកួត​ បូក​និង​ថ្ងៃ​ទី១​ សរុប​ទៅ​ឡើង​ដល់​៩២​ប្រកួត​រួច​ហើយ។​ ចំណែក​អ្នក​ចូល​ទស្សនា​ ឬ​អ្នក​គាំទ្រ​វិញ​គឺ​ច្រើន​តែ​ម្ដង​ មិន​ថា​បុរស​-ស្ត្រី​ទេ​មាន​សន្ទុះ​មិនចាញ់គ្នាឡើយ។​ ឥលូវ​នេះ​សូម​ទស្សនា​ទិដ្ឋភាព​ជក់ចិត្ត​ក៏​ស្វិតស្វាញ​របស់​ក្រុម​និមួយៗ​ថ្ងៃ​នេះ​ទាំង​អស់​គ្នា។​

  • ​ប្រាក់​រង្វាន់​ជយលាភី​មណ្ឌល​បាត់ដំបង​គឺ៖​

ក្រុម​ឈ្នះ​លេខ១​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ៥០០ដុល្លារ​

ក្រុម​ឈ្នះ​លេខ២​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ០០០​ដុល្លារ

ក្រុម​ឈ្នះ​លេខ៣​ ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​

ក្រុម​ឈ្នះ​លេខ៤​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០០​ដុល្លារ​

អត្ថបទ៖ នួន ស៊ីណា​