មន្ទីរពេទ្យល្បីឈ្មោះមួយរបស់ថៃ រៀបចំវេទិកាសុខភាពសាធារណៈសម្រាប់អ្នកម្តាយថ្មីថ្មោងនៅកម្ពុជា
- 2020-02-03 07:45:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ទីរពេទ្យល្បីឈ្មោះមួយរបស់ថៃ រៀបចំវេទិកាសុខភាពសាធារណៈសម្រាប់អ្នកម្តាយថ្មីថ្មោងនៅកម្ពុជា
ចន្លោះមិនឃើញ
កិច្ចពិភាក្សាស្តីពីសុខភាពសាធារណៈក្រោមប្រធានបទ "ទារក និងដំណើរឆ្ពោះទៅរកភាពជាម្តាយ" ដែលត្រូវបានរៀបចំឡើងយ៉ាងធំនៅក្នុងរាជធានីភ្នំពេញកាលពីកន្លងទៅនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់មហាជនជាច្រើន ជាពិសេសអ្នកម្តាយ និងអ្នកដែលមានគម្រោងចង់បានបុត្រ។
នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ អ្នកចូលរួមទាំងអស់បានទទួលនូវចំណេះដឹងយ៉ាងច្រើនទាក់ទងនឹងសុខភាពមាតា និងទារក តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសាស្ត្រាចារ្យវេជ្ជបណ្ឌិតដែលមានវិជ្ជាជីវៈដោយឥតគិតថ្លៃ។ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ដែលជាមន្ទីរពេទ្យលំដាប់ពិភពលោក បានសហការជាមួយមជ្ឈមណ្ឌលសុខភាព VitalLife Scientific Wellness Center បានរៀបចំកិច្ចពិភាក្សាស្តីពីសុខភាពសាធារណៈនេះនៅ សណ្ឋាគារ សុខា ភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីដំណាក់កាលសំខាន់នីមួយៗនៃភាពជាឪពុកម្តាយ។
សិក្ខាសាលានេះ បានបង្ហាញពីសេវាកម្មជាច្រើនដែលអាចរកបានតាមរយៈការត្រួតពិនិត្យសុខភាព ដើម្បីត្រៀមខ្លួនមុនពេលមានគភ៌ ឬសម្រាល។ គ្លីនិក IVF សម្រាប់អ្នកដែលប្រឈមមុខនឹងការពិបាកក្នុងការមានផ្ទៃពោះ ណែនាំនូវបច្ចេកវិទ្យាថ្មីទំនើប ដែលអាចរកឃើញពីភាពមិនប្រក្រតីក្នុងអំឡុងពេលមានផ្ទៃពោះ អាចហៅបានថា (NIPT) រួមនឹងកញ្ចប់សម្រាលបុត្រថ្មី និងកញ្ចប់ព្យាបាលសុខភាពជាច្រើនផ្សេងទៀតនៅមន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ និងមជ្ឈមណ្ឌលសុខភាព VitalLife Scientific Wellness Center ។ សេវាកម្មសុខភាពរបស់បុត្រក្រោយពេលសម្រាល ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងកម្មវិធីនេះផងដែរ។ អ្នកចូលរួមទាំងអស់រីករាយក្នុងការទទួលបាននូវការផ្តល់ជូនសេវាកម្ម និងកញ្ចប់សុខភាពផ្តាច់មុខយ៉ាងពិសេស ដែលមានតែនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះប៉ុណ្ណោះ។ ដោយបើកទូលាយដល់សាធារណជនទាំងឡាយ អ្នកចូលរួមទាំងអស់បានទទួលនូវការយកចិត្តទុកដាក់ និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យ បំរុងរ៉ាត់។ កម្មវិធីនេះ បានផ្តល់ជូននូវការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាជាច្រើន ដែលធ្វើឡើងដោយសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯកទេសជំនាញផ្នែកសម្ភព និងរោគស្ត្រី ដែលសុទ្ធសឹងតែមានបទពិសោធន៍រាប់សិបឆ្នាំ។ ក្នុងនោះ លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Somri Pitukkijronnakorn ឯកទេសជំនាញផ្នែកសម្ភព ដែលមានបទពិសោធន៍ច្រើនឆ្នាំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមអ្នកម្ដាយនៅក្នុងប្រទេសកម្ពុជា បានធ្វើបទបង្ហាញ និងពិភាក្សាអំពីដំណើរឆ្ពោះទៅរកភាពជាម្តាយប្រកបដោយសុខភាពល្អ ដែលយើងទាំងអស់គ្នាតែងតែប្រាថ្នាចង់បាន។
លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Somri បានលើកឡើងថា "សុខភាពរបស់ទារក និងម្តាយ ចាំបាច់ត្រូវតែស្ថិតក្នុងកម្រិតមួយដ៏ប្រសើរបំផុតទាំងមុនពេលមានផ្ទៃពោះ អំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល។ ដោយយល់ឃើញពីភាពសំខាន់បែបនេះហើយ បានជាមន្ទីរពេទ្យបំរុងរ៉ាត់ បានសហការជាមួយ VitalLife រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង។ យើងសង្ឃឹមថា ទាំងម្តាយ ទាំងកូននឹងទទួលបានសុខភាពមាំមួន និងល្អប្រសើរនៅពេលពួកគាត់អនុវត្តតាមគោលការណ៍ណែនាំរបស់យើង។" ជាមួយនឹងបទពិសោធន៍អស់រយៈជាង ៣០ឆ្នាំ សាស្រ្តាចារ្យជំនួយលោកវេជ្ជបណ្ឌិត Pansak Sugkraroek ឯកទេសជំនាញផ្នែកសម្ភព និងរោគស្ត្រី ការអស់រដូវ និងសុខភាពបន្តពូជនៃមជ្ឈមណ្ឌលសុខភាព VitalLife បានចែករំលែក ចំណេះដឹង និងបទពិសោធន៍របស់លោកនៅក្នុងសិក្ខាសាលាដ៏ពិសេសមួយនេះ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងវិញនូវសុខភាពម្តាយ និងការវិវត្តន៍របស់កូនក្រោយពេលសម្រាលរួច។
លោកវេជ្ជបណ្ឌិត Pansak បានឲ្យដឹងថា "ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏ពិសេសនេះម្តងទៀត ដូច្នេះ ខ្ញុំអាចមានឱកាសគ្រប់គ្រាន់ដើម្បីធ្វើការចែករំលែកចំណេះដឹងរបស់ខ្ញុំអំពីអ្វីដែលត្រូវបានហៅថា ការមានផ្ទៃពោះប្រកបដោយសុខភាពល្អ។ នេះគឺជាព័ត៌មានដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ស្ត្រីទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានៅថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងអាចទាញយកនូវអ្វីដែលពួកគាត់បានរៀនសូត្រ និងទទួលបាននៅពេលនេះ ហើយយកទៅអនុវត្តឲ្យបានល្អប្រសើរដើម្បីសុខភាពរបស់ទារកផង និងខ្លួនគាត់ផង។"
អ្វីដែលកាន់តែពិសេសនៅក្នុងកម្មវិធីនេះ គឺការបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ អ្នកនាង ឱក សុគន្ធកញ្ញា ដែលអ្នកនាងទើបតែសម្រាលបានបុត្រដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ ឆាលី នៅក្នុងមន្ទីរពេទ្យ បំរុងរ៉ាត់។ អ្នកនាងបានចែករំលែកពីបទពិសោធន៍ និងចំណាប់អារម្មណ៍របស់ខ្លួនអំពីដំណើរសម្រាលនៅមន្ទីរពេទ្យ បំរុងរ៉ាត់ ។ ក្នុងឱកាសនោះ អ្នកនាងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យឯកទេសជំនាញរបស់មន្ទីរពេទ្យ បំរុងរ៉ាត់ទាំងអស់ ដែលបានយកចិត្តទុកដាក់ចំពោះរូបគាត់ និងកូនរបស់គាត់។ អ្នកនាង សុគន្ធកញ្ញា បានចែករំលែកយ៉ាងដូច្នេះថា "ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែនដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ដែលបានរៀបចំឡើងដោយមន្ទីរពេទ្យ បំរុងរ៉ាត់ និងមជ្ឈមណ្ឌលសុខភាព VitalLife ដែលទីនោះជាកន្លែងដែលខ្ញុំបានផ្តល់កំណើតដល់កូនប្រុស ឆាលី របស់ខ្ញុំ។ ពីដំបូង ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់អំពីកូនខ្ញុំ និងសុខភាពរបស់ខ្ញុំ ប៉ុន្តែតាមរយៈបទពិសោធន៍របស់ខ្ញុំជាមួយមន្ទីរពេទ្យ បំរុងរ៉ាត់ ខ្ញុំអាចនិយាយបានដោយប្រាកដក្នុងចិត្តថា គឺជាមន្ទីរពេទ្យដ៏ល្អបំផុតមិនធ្លាប់មានសម្រាប់រូបខ្ញុំ។ កូនខ្ញុំ និងខ្ញុំទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីសំណាក់ក្រុមគ្រូពេទ្យឯកទេសនៅទីនោះ។ ដូច្នេះ ខ្ញុំក៏មានសេចក្តីរីករាយណាស់ដែរ ដោយខ្ញុំសូមណែនាំដល់ស្ត្រីទាំងឡាយដែលកំពុងពពោះ ឬមានគម្រោងចង់បានបុត្រ សូមជ្រើសរើសយកមន្ទីរពេទ្យបំរុងរ៉ាត់ចុះ ប្រាកដជាមិនខកបំណងរបស់លោកអ្នកឡើយ។"
សូមជម្រាបថា សិក្ខាសាលានេះ ក៏មានកម្មវិធីសប្បាយៗជាច្រើនផងដែរ។ ក្នុងនោះ ក្មេងៗបានចូលលេងក្នុងកម្មវិធីកម្សាន្តជាច្រើនដែលមាននៅកន្លែងក្មេងលេង (Kids Zone) ដូចជា៖ ការគូររូបលើមុខ ផ្លុំប៉េងប៉ោង និងតម្រៀបរូប LEGO ជាដើម ។ ចំណែកឯអ្នកចូលរួមវិញក៏បានទស្សនាកម្សាន្តនូវការដើរម៉ូដ ដែលសម្តែងដោយកុមារតូចៗនៃមន្ទីរពេទ្យ បំរុងរ៉ាត នៅក្នុងកម្មវិធី fashion show ផងដែរ។ ម៉ូឌែលតូចៗទាំងនេះមានអាយុចន្លោះពី ៤-៧ ឆ្នាំ ពួកគាត់ទាំងអស់សុទ្ធតែកើតនៅមន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់។
មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឆ្នាំ១៩៨០។ បំរុងរ៉ាត់ បានក្លាយទៅជាមន្ទីរពេទ្យឈានមុខគេមួយក្នុងពិភពលោកក្នុងការផ្តល់ជូននូវការគាំពារផ្នែកសុខភាព ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកជំងឺអន្តរជាតិអស់រយៈពេលជិត ៤ទសវត្សរ៍មកហើយ។ ក្នុងនាមជាមន្ទីរពេទ្យឯកជនធំជាងគេមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ តែងតែព្យាបាល និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាង ១,២ លាននាក់មកពីជាង ១៩០ប្រទេសជារៀងរាល់ឆ្នាំ។
អំពីមន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់
បំរ៉ុងរ៉ាត់ អន្តរជាតិ គឺជាមន្ទីរពេទ្យពហុឯកទេសមួយ ដែលមានការទទួលស្គាល់គុណភាពពីសំណាក់គណៈកម្មាធិការរួមអន្តរជាតិយ៉ាងត្រឹមត្រូវ ដែលមានទីតាំងស្ថិតនៅចំបេះដូងនៃទីក្រុងបាងកក ប្រទេសថៃ។ មន្ទីរពេទ្យនេះ ត្រូវបង្កើតឡើងនៅឆ្នាំ ១៩៨០ បច្ចុប្បន្ន គឺជាមន្ទីរពេទ្យឯកជនមួយក្នុងចំណោមមន្ទីរពេទ្យដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ ដោយមាន ៥៨០គ្រែសម្រាកព្យាបាល និងមជ្ឈមណ្ឌឯកទេសជំងឺផ្សេងៗចំនួនជាង ៣០ កន្លែង។ មន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ ផ្តល់នូវសេវាកម្ម និងបរិក្ខារោគវិនិច្ឆ័យ ព្យាបាល និងថែទាំដ៏ទំនើបទាន់សម័យរួមនៅកន្លែងតែមួយ ដោយអតិថិជនមិនចាំបាច់ចូលទៅសាលនានាឡើយ៕