អស្ចារ្យខ្លាំងណាស់! Christina Koch ជាស្រ្តីដំបូងដែលរស់នៅក្នុងលំហអាកាសបានយូរជាងគេបង្អស់

  • 2020-02-07 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចំណាយ​រយៈពេល​អស់​ ៣២៨​ថ្ងៃ នៅ​លើ​លំហអវកាស អវកាសយានិក​របស់​ណាសា (NASA) Christina Koch បាន​វិល​​មក​កាន់​ភព​ផែន​ដី​វិញ​ដោយ​សុវត្ថិភាព។ នាង​​​បាន​ត្រលប់​មក​ជាមួយ​នឹង​កំណត់ត្រា​ថ្មី​​ គឺ​ជា​ស្រ្តី​ដំបូង​​បង្អស់​ដែល​អាច​រស់នៅ​លើ​ឋាន​ព្រះចន្ទ​​បាន​យូរ​ជាង​គេ​។

ក្នុង​អំឡុង​ពេល​ដែល​នាង​ពន្យារ​ពេល​បន្ថែម​ដើម្បី​ស្នាក់នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) Christina ព្រម​ទាំង​សមាជិក​​នារី​​ផ្សេង​ទៀត ​ក៏​ទទួល​បាន​ជោគជ័យ​លើ​បេសកកម្ម​ក្រុម​ស្រ្តី​ទី​១ ដែល​បាន​ធ្វើ​ដំណើរ​រួមគ្នា​នៅ​លើ​អវកាស។

Christina អម​ដំណើរ​ជាមួយ​នឹង អវកាសយានិក​អឺរ៉ុប Luca Parmitano និង​ Alexander Skvortsov ជា​ជន​ជាតិ​រុស្សី​ បាន​ចាក​ចេញ​ពី​ ​ស្ថានីយ​អវកាស​អន្តរជាតិ នៅ​វេលា​ម៉ោង ១២៖៥០ រំលង​អាធ្រាត្រ​ (ម៉ោង​នៅ​ភាគ​ខាង​កើត​នៃ​អាមេរិក​)។ រហូត​ចូល​មក​ដល់​វេលា​ម៉ោង​ប្រមាណ​ ៤៖០០ ព្រឹក យានអវកាស Soyuz MS-13 របស់​ពួក​គេ បាន​ចុះ​មក​ដល់​ប្រទេស​​កាហ្សាក់ស្ថាន ហើយ​ពួក​គេ​ត្រូវ​បាន​នាំ​ទៅ​តង់​វេជ្ជសាស្ត្រ​ក្បែរនោះ ដើម្បី​រក្សា​តុល្យភាព​ឡើង​វិញ។

អស់​រយៈ​ពេល ១១ខែ ដែល​ Christina រស់​នៅ​លើ​ ISS នាង​​បាន​​ធ្វើ​​​ដំណើរ​តាម​គន្លង​ផែន​ដី ចំនួន ៥២៤៨ ដង និង​​បាន​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​សរុប​​ជាង ២២៣ លាន​គីឡូ​ម៉ែត្រ។

ការ​ខិត​ខំ​ ភាព​អំណត់​តស៊ូ​អស់​រយៈ​ពេល​ជា​យូរ​ ក្នុង​ដំណើរ​ផ្សេង​ព្រេងមួយ​នេះ​ បាន​ធ្វើ​ឲ្យ ​​ Christina Koch ឆ្លង​កាត់​នូវ​រឿង​រ៉ាវ​និង​ការ​ធ្វើ​ពិសោធ​ជា​ច្រើន​រាប់​មិន​អស់​​ ប៉ុន្តែ​​អ្វី​​ដែល​នាង​ចង​ចាំ​ជាង​គេ​នោះ​គឺ​ ការ​ធ្វើ​ពិសោធន​អង្កេត​ទៅ​លើគ្រីស្តាល់​មីក្រូទស្សន៍។ វាគឺជា​មីក្រូជីវសាស្ត្រ សម្រាប់​ព្យាបាល​ជំងឺ​មហារីក​ថ្មី ដែលមាន​ផល​ប៉ះពាល់​តិច​តួច​បំផុត៕​​​

ចុចអានបន្ត៖ សម្តីមានតម្លៃ ១០ឃ្លា ពីស្រ្តីជោគជ័យល្បីៗលើសកលលោក

ប្រភព៖ finance   ប្រែ​សម្រួល៖ ដេត ឈុនអ៉ី