កីឡាករ Monaco មួយរូបប្រឈមមុខនឹងអត់បានលេង ៦ខែ ដោយសារតែបែបនេះ
- 2020-02-07 14:07:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ Monaco មួយរូបប្រឈមមុខនឹងអត់បានលេង ៦ខែ ដោយសារតែបែបនេះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Gelson Martins នឹងត្រូវប្រឈមមុខក្នុងការខកខានលេងពី ៨ប្រកួត រហូតដល់ចំនួន ៦ខែ បន្ទាប់ពីកីឡាកររូបនេះទទួលបានកាតក្រហម ហើយបញ្ចេញកំហឹងទៅកាន់លោកអាជ្ញាកណ្ដាល ក្នុងការប្រកួតរវាងក្លឹប AS Monaco នឹងក្លឹប Nimes។
ដំបូងឡើយ កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានច្រានអាជ្ញាកណ្ដាល ដោយសារតែការមិនសប្បាយចិត្តលើអាជ្ញាកណ្ដាលនេះ ក្រោយពេលដែលមិត្តរួមក្រុមរបស់គេទទួលបានកាតក្រហម។ ការច្រាននេះ ធ្វើឲ្យ Martins ទទួលបានកាតក្រហម។
លុះពេលបានកាតក្រហមហើយ Martins នៅតែកើតទុក្ខមិនសុខចិត្ត ក៏បន្តច្រានលោកអាជ្ញាកណ្ដាលបន្តទៀត ដែលធ្វើឲ្យរូបគេប្រឈមមុខនឹងការព្យួរមិនឲ្យលេងយ៉ាងតិច ៨ប្រកួត ហើយអាចនឹងពិន័យរហូតដល់រយៈពេល ៦ខែ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗមួយចំនួន៕
ទស្សនាទិដ្ឋភាពទាំងស្រុងនៅខាងក្រោម៖