រោងចក្រដំឡើង iPhone ប្ដូរមកផលិតម៉ាស់មុខវិញម្ដង
- 2020-02-10 01:41:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រដំឡើង iPhone ប្ដូរមកផលិតម៉ាស់មុខវិញម្ដង
ចន្លោះមិនឃើញ
ក្រុមហ៊ុនដំឡើងគ្រឿងអេឡិចត្រូនិកយក្ស Foxconn ដែលល្បីថាជាអ្នកដំឡើង iPhone ឲ្យ Apple បានធ្វើការផ្លាស់ប្ដូរមិនធ្លាប់មានមួយ ដោយប្ដូរនូវផ្នែកខ្លះនៃសង្វាក់ផលិតកម្មខ្លួនមកផលិតម៉ាស់ពេទ្យ។
ការផលិតម៉ាស់នេះ គឺក្រោយការផ្ទុះនូវវីរុសកូរ៉ូណា ដែលធ្វើឲ្យតម្រូវការនៃម៉ាស់មានការកើនឡើងខ្ពស់ ដែលមានកង្វះខាតការផ្គត់ផ្គង់នៅជុំវិញពិភពលោក។ Foxconn ដាក់គោលដៅផលិតឲ្យបាន ២ លានម៉ាស់ក្នុងមួយថ្ងៃ ត្រឹមដំណាច់ខែកុម្ភៈ។
ក្រុមហ៊ុនបានប្រាប់ឲ្យដឹងថាខ្លួនបានធ្វើសាកល្បងចាប់ផ្ដើមការផលិតម៉ាស់នៅរោងចក្រផលិតធំរបស់ខ្លួន នាទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិនរួចហើយ។ ម៉ាស់នេះដែរនឹងផលិតឲ្យបុគ្គលិករោងចក្រប្រើនៅដំណាក់កាលដំបូង ហើយពេលដែលការផលិតទ្រង់ទ្រាយធំចាប់ផ្ដើម ក្រុមហ៊ុននឹងចាប់ផ្ដើមផ្ដល់ម៉ាស់ដល់អ្នកដែលនៅក្រៅក្រុមហ៊ុន៕