សមរភូមិលើគ្រែ មិនមែនគិតតែខ្លួនឯងមួយមុខ

  • 2020-02-10 02:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាក់ទងនឹងចំណង់ជើងដែលសរសេរថាគិតតែខ្លួនឯងនេះ គឺចង់សម្តៅទៅលើការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ។ តើអ្នកមានដឹងថាអារម្មណ៍មួយនេះមានលក្ខណៈបែបណាដែរទេ? ប៉ុន្តែខ្ញុំអាចនិយាយបានថា មនុស្សគ្រប់គ្នាដែលស្ថិតក្នុងវ័យកណ្តាលនឹងប្រាប់ថា ការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទគឺជាអារម្មណ៍សប្បាយចិត្តខ្លាំងក្លាបំផុតមួយដែលកើតឡើងក្រោយពីរួមភេទរួច។

រូបភាពបរទេស

ពិតណាស់ សម្រាប់មនុស្សប្រុស រឿងដំបូងដែលគួរតែចងចាំក្នុងចិត្តគឺថាការរួមភេទធ្វើឲ្យពួកគេមានអារម្មណ៍អស្ចារ្យបាននៅពេលដែលពួកគេទទួលបានអារម្មណ៍ឈានដល់ចំណុចកំពូល។ ចំពោះស្រ្តីវិញ ពួកគេគិតថា ការរួមភេទគឺជាការបង្កើតនូវអារម្មណ៍ស្និទ្ធស្នាលរវាងមនុស្សប្រុស និងមនុស្សស្រីកាន់តែស្អិតរមួត។ ហេតុដូច្នេះហើយ ស្រ្តីភាគច្រើនតែងពន្យល់ពីហេតុផលដែលថា ដៃគូររបស់នាងហាក់បីដូចជាមិនចូលចិត្តប្រើវិធីបរបោសអង្អែលច្រើនដូចនាងនោះទេ។ ម៉្យាងវិញទៀត មនុស្សប្រុសបែរជាចូលចិត្តសាងកំហុសដដែលៗ និងមើលរំលងការបរបោសអង្អែលនេះជានិច្ច ព្រមទាំងចូលចិត្តវាយសម្រុករកតែចំណុចចុងក្រោយនៃការរួមភេទ និងទទួលបានការឈានដល់ចំណុចកំពូលតែឯងរហូតតែម្តង។

បញ្ហាដ៏សំខាន់នោះគឺថា តើមានសម្ពាធខ្លាំងប៉ុណ្ណា ដែលបុរសអាចដឹងនៅពេលប្រព្រឹត្តិប្រតិបត្តិការសមរភូមិលើគ្រែនោះ។ ដូច្នេះហើយ ក្នុងនាមជាមនុស្សប្រុស យើងគួរតែធ្វើយ៉ាងណាផ្តល់ការសប្បាយដល់ខាងស្រីឲ្យបានច្រើនផង និងធ្វើយ៉ាងណាឲ្យរយៈពេលនៃការរួមដំណេកនេះយូរជាងមុន។ យ៉ាងណាមិញ យកល្អអ្នកគួរតែផ្តល់ពេលវេលារួមភេទនេះយូរចាប់ពី ៣០ ទៅ៤០នាទីទៅចាំដល់ទីបញ្ចប់ក៏បានដែរ។

បើសិនជាអ្នកកំពុងតែស្វែងរកវិធីដើម្បីធ្វើឲ្យជីវិតផ្លូវភេទកាន់តែមានភាពភ្ញាក់ផ្អើលច្រើន ឬសប្បាយចិត្តខ្លាំងនោះ ចូរបញ្ឈប់នូវគំនិតមួយដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទៅទៀតទៅ។ មែនហើយ រឿងនេះស្តាប់មើលទៅទំនងមិនងាយធ្វើនោះទេ ប៉ុន្តែវាក៏គ្មានអ្វីដែលថាមិនអាចទៅរួចដែរ។ ផ្ទុយទៅវិញ ចូរផ្តល់ការយកចិត្តទុកដាក់ឲ្យបានច្រើននូវអ្វីដែលនាងចងបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរថើបនាងប្រកបដោយអារម្មណ៍តណ្ហា ថ្នាក់ថ្នមនាង និងផ្តល់ការម៉ាស្សាដល់នាងឲ្យបានច្រើនដោយកុំគិតពីការតបស្នងវិញ។

ចូរមិនត្រូវគិតអំពីសកម្មភាពចុងក្រោយ និងចង់ឈានដល់ចំណុចកំពូលឲ្យសោះ។ ចូរឲ្យអ្វីៗដំណើរការយឺតៗ និងធ្វើឲ្យខាងស្រីទទួលបានអារម្មណ៍ចំណុចកំពូលក្នុងពេលរួមភេទមុនអ្នកវិញកាន់តែល្អ៕

ប្រភព៖ Health.com.kh   កែសម្រួលដោយ ៖ ម៉េង សុខសៀន