កូនកំលោះ កូនក្រមុំ គួរដឹងប៉ុន្មានចំណុចនេះ មុនពេលចែកធៀបការអញ្ជើញភ្ញៀវ

  • 2020-02-11 04:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចែកធៀបហើយ តែបែរជាមិនមានភ្ញៀវមកចូលរួម តើនេះជាកំហុសអ្នកណា? តោះមកមើលគន្លឹះងាយៗ នឹង មានប្រសិទ្ធិភាព ដើម្បីអញ្ជើញភ្ញៀវមកចូលរួមក្នុងពិធីមង្គលការ ៖

អញ្ជើញជាក្រុម

យុវវ័យសម័យនេះ ចូលចិត្តធ្វើអ្វីស្រដៀងៗគ្នា​ ហើយធ្វើជាក្រុម ជាពិសេស គឺស្រីៗហ្នឹងហ្មង! ដូចនេះបើអញ្ជើញពួកគាត់អោយចូលរួមក្នុងពិធីមង្គលការរបស់អ្នក ហោចណាស់ក៏ត្រូវរកមនុស្សណា ដែលពួកគាត់ស្គាល់គ្នាដែរ ព្រោះបើអ្នកអញ្ជើញគាត់ទៅ ដោយមិនមានអ្នកណាដែលគាត់ស្គាល់ ភាគរយនៃវត្តមានរបស់គាត់នៅក្នុងពិធីរបស់អ្នកគឺ 50/50 ហើយ។ មិនមែនតែស្រីៗទេ ប្រុសៗក៏ដូចគ្នាដែរណា។

អញ្ជើញតាមបណ្ដាញសង្គម

សម័យនេះហើយ នៅដើរចែកធៀបការអីទៀត នាំតែខាតពេលទេ មិនចឹង។ ប៉ុន្តែ អ្នកកុំភ្លេចណា ទំនាក់ទំនងផ្ទាល់មាត់ជាភាពគួរសមបំផុត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ អ្នកត្រូវលៃលកពេលវេលាអោយសមរម្យ ក្នុងការណាត់ជួបភ្ញៀវដែលត្រូវអញ្ជើញ ព្រោះភ្ញៀវខ្លះពិតមិនអាចអញ្ជើញតាម Chat បានឡើយ។

រៀបផែនការអញ្ជើញភ្ញៀវ

អ្នកត្រូវរៀបផែនការកំណត់ភ្ញៀវ មិនមែនចេះតែអញ្ជើញគ្រប់តែភ្ញៀវនោះទេ ព្រោះក៏មិនមែនរាល់គ្រប់គ្នាដែលអ្នកអញ្ជើញ ពួកគាត់នឹងទៅចូលរួមក្នុងពិធីមង្គលការរបស់អ្នកនោះដែរ។ ភ្ញៀវដែលអ្នកគួរអញ្ជើញមាន មិត្តរួមអាជីព មិត្តរួមថ្នាក់ អ្នកជិតខាង សាច់ញាតិ ចៀសវាង អ្នកដែលទើបស្គាល់គ្នា​ព្រោះពួកគេអាចគិតថា អ្នកអញ្ជើញព្រោះអ្នកចង់បានចំនងដៃពីពួកគេតែប៉ុននោះ។

ទំនាក់ទំនងអោយមានប្រសិទ្ធភាព

កុំចាំដល់ថ្ងៃទើបនឹកឃើញ ព្រោះទំនាក់ទំនងជារឿងមួយដ៏សំខាន់មិនអាចកាត់ផ្ដាច់គ្នាបាន បើអ្នកជាមនុស្សដែលរក្សាមិត្តភាពបានយូរអង្វែង អ្នកក៏នឹងទទួលបានមិត្តដ៏សែនច្រើន ហើយពួកគេនឹងជាមិត្តដែលមិនបោះបង់ចោលអ្នកនៅក្នុងថ្ងៃសំខាន់របស់អ្នកនោះដែរ។

ប្រភព ៖ The New York Times

អត្ថបទ៖​ Art

អត្ថបទថ្មី