ដោយសារ Tiger Street Football ទើបធ្វើឱ្យក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានទៅលេងប្រេស៊ីល
- 2020-02-14 10:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសារ Tiger Street Football ទើបធ្វើឱ្យក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានទៅលេងប្រេស៊ីល
ចន្លោះមិនឃើញ
កម្មវិធីប្រកួតបាល់ទាត់ Tiger Street Football បានធ្វើឱ្យក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A របស់កម្ពុជាតែមួយគត់ បានហោះទៅលេងទឹកដីប្រេស៊ីល កន្លែងដែលសំបូរដោយវិរៈបុរសបាល់ទាត់ពិភពលោកល្បីៗ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Sabay នារសៀលថ្ងៃមិញនេះ លោក លឹម តាំង តំណាងក្រុមជើងឯកឆ្នាំ ២០១៩ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានថ្លែងសរសើរ និងអរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុន Tiger Beer។
សម្ដី «កាលទៅប្រេស៊ីលជាក្ដីស្រមៃមួយធំណាស់។ ពួកខ្ញុំមិននឹកស្មានថាយើងធ្វើបានសោះ ទៅប្រេស៊ីលគឺសប្បាយរីករាយមែនទែន។ ខ្ញុំសូមអរគុណ Tiger Beer ដែលបានឱ្យយើងទៅប្រេស៊ីល»។
អំឡុងពេលនោះក្រុមរបស់លោក បានទៅទស្សនាកីឡដ្ឋានរបស់ក្រុម Flamengo ក្នុងទីក្រុង Rio de Janeiro ហើយថែមទាំងបាន លេងបាល់លើឆ្នេរខ្សាច់ជាមួយកីឡាករល្បីៗផងដែរ។
ចំពោះការប្រកួតបាល់ទាត់ Tiger Street Football 2020 លើកនេះវិញបុរសវ័យ៣៥ឆ្នាំខាងលើប្រាប់ថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេច រួមទាំងការប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីប្រកួតប្រជែងការពារតំណែងជើងឯក ត្បិតឆ្នាំនេះមានក្រុមខ្លាំងៗចូលរួមច្រើនក៏ដោយ។
ការប្រកួតពានរង្វាន់ Tiger Street Football 2020 មណ្ឌលខេត្តកំពត បានបើកសន្និសីទចាប់ក្រុមរួចរាល់ហើយកាលពីរសៀលថ្ងៃមិញនេះ ខណៈក្រុមចូលរួមសរុបទាំងអស់មានចំនួន ៦០ក្រុម។ ការប្រកួតនឹងចាប់ផ្ដើមឡើងនាព្រឹកម៉ោង ៧ កន្លះស្អែកនេះនៅខាងត្បូងសាលាខេត្តកំពត។ ការប្រកួតប្រចាំមណ្ឌលទី៦ នេះគឺត្រូវជ្រើសរើសក្រុមខ្លាំងចំនួន ៦ ក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី២៩ កុម្ភៈ និងទី១ មីនា ២០២០៕