ស្ត្រី​អាមេរិក​មក​ពី​កប៉ាល់ Westerdam លែង​មាន​វីរុស Covid19 ហើយ

  • 2020-02-21 11:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ជំទាវ Wan Azizah Wan Ismail បាន​ប្រកាស​ក្នុង​ថ្ងៃនេះ​ដែរ​ថា ស្ត្រី​ជនជាតិ​អាមេរិក ដែល​ជា​អ្នក​ដំណើរ​កប៉ាល់​ហុល្លង់-អាមេរិក MS Westerdam ពេល​នេះ លែង​មាន​ជំងឺ​ដែល​បង្ក​ពី​វីរុស​កូរ៉ូណា​ថ្មី Covid19 ហើយ។

ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ជំទាវ Wan Azizah Wan Ismail

ក្នុង​សន្និសីទ​កាសែត​ អ្នកស្រី​ឧបនាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាមេរិក​វ័យ ៨៥ឆ្នាំ​នោះ ត្រូវ​បាន​ធ្វើ​តេស្ត​សុខភាព​ឃើញ​ថា អវិជ្ជមាន​ចំពោះ​វីរុស Covid19។ ប៉ុន្តែ​ស្ត្រី​អាមេរិក​នោះ​មិន​ទាន់​មាន​សុខភាព​ល្អ​ស្រួល​បួល​ទេ ហើយ​នៅ​តែ​មាន​អាការៈ និង​រោគសញ្ញា​នៃ​វីរុស​នេះ។

ឧបនាយករដ្ឋមន្ត្រី​រូប​នេះ​បាន​បន្ត​ថា នៅ​ពេល​ដែល​ជនជាតិ​អាមេរិក​រូប​នោះ​មាន​អាការៈ​សះស្បើយ​ពី​រោគសញ្ញា​ នោះ​គាត់​នឹង​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ហើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ត្រី​ជនជាតិ​អាមេរិក​រូប​នោះ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា មក​កាន់​ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​សប្ដាហ៍​មុន ហើយ​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេ​បាន​ធ្វើ​តេស្ត​រក​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​វិជ្ជមាន​ ដល់​ទៅ​ ២ដង៕

ប្រភព៖ Straitstimes   ប្រែ​សម្រួល៖ ហ៊ីម រស្មី