ជម្រើស​ចុង​ក្រោយ ភរិយា​លោក សួស សងវាចា ប្រកាស​លក់​ផ្ទះ​ហើយ​ដើម្បី​សង្គ្រោះ​ស្វាមី

  • 2020-02-25 05:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​​អតីត​តារា​ចម្រៀង​ជើង​ចាស់​លោក សួស សងវាចា បង្កើប​ថា គ្រួសារ​អ្នកស្រី​ចង់​លក់​ផ្ទះ​មួយ​ល្វែង ស្ថិតនៅ​សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​ព្យាបាល​ជំងឺ​ស្វាមី ដោះទ័ល​ជីវភាព និង​ពង្រីក​មុខរបរ​។

អ្នកស្រី វ៉ាន់ សុភា និយាយថា អ្នក​ស្រី​មិន​ចង់​ឲ្យ​បែកធ្លាយ​ព័ត៌មាន​នេះ​ទេ ប៉ុន្ដែ​ដោយ​ចិត្ដ​ចង់​ព្យាបាល​ស្វាមី និង​ទ្រទ្រង់​ជីវភាព​គ្រួសារ​ ទើបអ្នកស្រី​សុខចិត្ដ​បង្ហើប​ពី​ការ​ដាក់​ផ្ទះនេះ៖ "ធ្វើ​ផ្ទះ​អស់​លុយ​ហើយ​គាត់​ចាប់​ធ្លាក់​ខ្លួន​ឈឺ​ហ្មង។ គាត់​ឈឺ​៥​ឆ្នាំ​ហើយ ចឹង​បាន​ខ្ញុំ​ពិបាក តែ​បើ​លក់​ផ្ទះ​ដាច់​ធូរ​ហើយ។ ឥឡូវ​មាន​តែ​បង​ដែល​ជាអ្នកសារព័ត៌មាន​ទេ ដែលអាចជួយ​ប្រាប់​ទៅ​អ្នក​ចង់​ទិញ​បាន"។

អតីត​តារា​ចម្រៀង​ដែល​និយម​ច្រៀង​បទ​មនោសញ្ចេតនា និង​រាំវង់​ប្រពៃណី​ខ្មែរ លោក សួស សងវិចា មាន​វ័យ​៥៥​ឆ្នាំ​ហើយ ហើយ​លោក​បាន​ធ្លាក់​ខ្លួន​ពិកា ដោយ​រឹងដៃ​រឹងជើង និង​ស្លាប់​មួយ​ចំហៀង​ខ្លួន​ដោយសារ​ជំងឺ​លើស​ឈាម។ បច្ចុប្បន្ន​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ ហើយ​ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យជំនាញ នៃ​មន្ទីរ​ពេល​ព្រះកុសៈមៈ​យ៉ាង​ទៀងទាត់ នៅ​រៀង​រាល់​មួយ​ខែ​ម្ដង ហើយការចំណាយសម្រាប់លោកចេះតែមាន។

បើ​តាម អ្នកស្រី វ៉ាន់ សុភា។ ផ្ទះ​នេះ​មាន​ទំហំ​ទទឹង​៧​ម៉ែត្រ​កន្លះ និង​បណ្ដោយ​ជាង​៤០​ម៉ែត្រ ហើយ​មាន​បន្ទប់​ចំនួន​១៤។ អ្នកស្រី​លក់​ក្នុង​តម្លៃ​១៥​ម៉ឺន​ដុល្លារ ហើយ​ប្រាក់​ដែល​លក់​បាន​នឹង​ត្រូវ​យក​ទៅ​បង់​ផ្ដាច់​ធនាគារ ព្យាបាល​ជំងឺ​ស្វាមី និង​ពង្រីក​មុខរបរ​លក់​ចាប់​ហួយ​នៅ​ផ្សារ​ស៊ិនជូរី​ដែលអ្នកស្រីបានជួលតូបគេលក់ដូរនោះ និង​រក​ទិញ​ផ្ទះ​រស់នៅឡើង​វិញ​ក្នុង​តម្លៃ​ប្រហែល​៣​ម៉ឺន​ដុល្លារ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត