ជម្នះលើរូបរាងខាងក្រៅ ម៉ូដែលថ្មីម្នាក់យកទេពកោសល្យ និងភាពជឿជាក់ បោះជំហានចូលសិល្បៈ

  • 2020-02-28 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះយុវវ័យ​មួយចំនួននិយម និងចូលចិត្ត​ការថតរូប មិនថាបែបអប់រំ កម្សាន្ត ឬកំប្លែង​​នោះ​ទេ។ លើសពីចំណូលចិត្តផ្នែកសិល្បៈមួយទម្រង់នេះ វេបសាយ កញ្ញា សូមណែនាំ យុវតី​ខ្មែរមួយរូប​ ដែលស្រឡាញ់​ការថត​រូបខ្លាំង ហើយ​ក្តី​ស្រ​ឡាញ់​បាន​ញុំាង​ឲ្យកញ្ញា ចង់ចាប់​យកធ្វើអាជីព​​ ជាអ្នកដើរតារាម៉ូដផងដែរ ប្រកបដោយភាពជឿជាក់។

Photographer By: Smith Portfolio

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវេបសាយ **កញ្ញា** យុវតី នួន សុដានីន មានអាយុ ២០ ឆ្នាំ សព្វថ្ងៃមានមុខរបរជានិស្សិតឆ្នាំទី ២ ជំនាញផ្នែក​ទី​ផ្សារ​នៃ​សា​កល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។ ទន្ទឹមនឹងការសិក្សា សុដានីន ក៏បម្រើការងារនៅ​ក្រុម​ហ៊ុន​ឯក​ជនផ្នែកទីផ្សារ។

Photographer By: Smith Portfolio

ទោះស្រឡាញ់ផ្នែកសិល្បៈ និងរវល់ការងារយ៉ាងណា យុវតីខ្មែររូបនេះ នៅតែមិនបោះបង់ចោលការសិក្សានៅសាលា។ សុដានីន មានបំណងប្រាថ្នាមួយ គឺចង់ក្លាយជាតារាម៉ូដែលមួយរូប នៅក្នុងប្រទេស​កម្ពុជា។ ដំបូងឡើយ កញ្ញា​ពុំដែលទទួលបានឱកាសសូម្បីតែម្តង ទាក់ទងនឹងផ្នែកដែលខ្លួនស្រឡាញ់មួយនេះឡើយ ដោយហេតុផលមាឌតូច កម្ពស់ទាប។ ក្រោយមកថ្មីៗនេះ កញ្ញាក៏បាន​ដាក់ពាក្យ​ទៅក្រុមហ៊ុន​ជ្រើសរើសតារាម៉ូ​ដែល​ ឈ្មោះ Perfect 10 ក៏ទទួល​បាន​ជោគ​ជ័យ ព្រោះទីនេះ មិនគិតផ្តោតតែលើរូបរាងខាងក្រៅតែមួយមុខ គឺគេផ្តោតលើទេពកោសល្យ និងភាពជឿជាក់ជាចម្បង។

Photographer By: Monyroth Chamroeun
Photographer By: Monyroth Chamroeun

យុវតីរូបនេះក៏បានប្រាប់ឲ្យដឹងថា មូលហេតុដែលខ្លួនចង់ក្លាយជាតារាម៉ូដែលនោះគឺដោយសារតែក្តីស្រឡាញ់​នៃការថតរូបខ្លាំង។ សុដានីន បាននិយាយថា៖ « បើនិយាយពីលក្ខណៈរបស់ម៉ូដែលម្នាក់ៗប្រហែលជាគិតថា ត្រូវតែមានកម្ពស់ខ្ពស់ ត្រូវ​ស្អាត ឬក៏មានពណ៌សម្បុរឬក៏មុខមាត់អីឲ្យត្រូវនឹងស្តង់ដារ តែសម្រាប់ខ្ញុំវិញគឺ​ខ្ញុំឲ្យអត្ថន័យផ្ទុយ​ពីពាក្យ​អស់​នេះ​គឺខ្ញុំគិតថាមនុស្សម្នាក់ឲ្យតែមានភាពជឿជាក់លើខ្លួនឯង មាន​ទំនុកចិត្តខ្ពស់ក្នុងការបង្ហាញ​ភាព​ច្នៃប្រ​ឌិត​របស់​យើង។»

Photographer By: Smith Portfolio

នៅថ្ងៃអនាគត សុដានីនក៏បានប្រាប់បន្ថែមទៀតថា ខ្លួននឹងនៅតែបន្តក្តីស្រម៉ៃមួយនេះដោយចូលចិត្តការងារ​ទាក់​ទងនឹងវិស័យសិល្បៈដូចជា ការដើរម៉ូដ ការសម្តែង ពិធីការនីជាដើម។ ស្របពេលគ្នានេះដែរ យុវតីរូបនេះក៏មិនភ្លេចពីការសិក្សាជំនាញរបស់ខ្លួនដែរ។

ការតស៊ូ និងការជម្នះរាល់ឧបសគ្គដែលខ្លួនបានជួបនឹងនាំឲ្យអ្នកទទួលជោគជ័យនូវវិថីដែលអ្នកចង់បាន៕

ចុចអានបន្ត៖

ខ្លះៗពីអាបាស្ស តារាម៉ូដែលជនជាតិ Uzbek ដំបូងគេ នៅកម្ពុជា

អត្ថបទ៖ សុវណ្ណ ស្រីពីន