ចិន មានវិធីមួយអាចជួយប៉ាគីស្ថាន ពីហ្វូងកណ្តូបដែលកំពុងបំផ្លាញដំណាំ
- 2020-02-28 00:54:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន មានវិធីមួយអាចជួយប៉ាគីស្ថាន ពីហ្វូងកណ្តូបដែលកំពុងបំផ្លាញដំណាំ
ចន្លោះមិនឃើញ
ចិន អាចនឹងប្រលែងសត្វទាចំនួន ១០០ ០០០ក្បាល ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីជួយប្រទេសនេះគេចផុតពីហ្វូងកណ្តូប ដែលកំពុងបំផ្លិចបំផ្លាញដំណាំរបស់កសិករ។
គួររំលឹកឲ្យដឹងថា ប៉ាគីស្ថាន បានប្រកាសភាពអាសន្នកាលពីដើមខែនេះ ដោយនិយាយថា ចំនួនសត្វកណ្តូបកើនឡើងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាងពីរទសវត្សនេះ។ អ្នកជំនាញកសិកម្មម្នាក់នៅពីក្រោយគម្រោងនេះនិយាយថា សត្វទាមួយក្បាលអាចស៊ីសត្វកណ្តូបបានជាង ២០០ក្បាលក្នុងមួយថ្ងៃ ហើយវិធីនេះអាចមានប្រសិទ្ធភាពជាងថ្នាំសម្លាប់សត្វល្អិត។
គួរឲ្យដឹងផងដែរថា សត្វកណ្តូបរាប់លានក្បាល បាននិងកំពុងបំផ្លាញដំណាំជាច្រើន នៅផ្នែកខ្លះនៃទ្វីបអាហ្រ្វិកខាងកើត។ ទោះជាយ៉ាងណា រដ្ឋាភិបាលចិនបានប្រកាសនៅសប្តាហ៍នេះថា ខ្លួនបានបញ្ជូនអ្នកជំនាញមួយក្រុមទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីបង្កើតកម្មវិធីគោលដៅមួយ ប្រឆាំងនឹងសត្វកណ្តូប៕