ទីបំផុត Apple សម្រេចចិត្តបើកហាងលក់រាយដំបូង ក្នុងទីផ្សារទូរសព្ទធំលេខ ២លើលោក
- 2020-02-28 01:39:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Apple សម្រេចចិត្តបើកហាងលក់រាយដំបូង ក្នុងទីផ្សារទូរសព្ទធំលេខ ២លើលោក
ចន្លោះមិនឃើញ
លោក Tim Cook នាយកប្រតិបត្តិ Apple បាននិយាយកាលពីថ្ងៃពុធកន្លងទៅថា ក្រុមហ៊ុនគ្រោងនឹងបើកហាងលក់រាយដំបូងរបស់ខ្លួនក្នុងប្រទេសឥណ្ឌានាឆ្នាំ ២០២១ ខាងមុខ។
បន្ថែមពីលើការបើកហាងនេះ ក្រុមហ៊ុន Apple ក៏នឹងចាប់ផ្ដើមការលក់ផលិតផលលើអនឡាញនៅឥណ្ឌាចាប់ពីឆ្នាំនេះផងដែរ។ ហេតុផលធំមួយដែល Apple មិនទាន់បានបើកលក់រាយនៅប្រទេសឥណ្ឌា គឺដោយសារនិយតករឥណ្ឌាតម្រូវឲ្យហាងលក់រាយលក់ផលិតផលដែលផលិតក្នុងស្រុកយ៉ាងតិច ៣០% ជាច្បាប់មួយដែល Apple បានព្យាយាមសុំឲ្យមានការលើកលែង។
គួរដឹងថាទំហំទីផ្សារស្មាតហ្វូននៅប្រទេសឥណ្ឌាបាននាំមុខសហរដ្ឋអាមេរិកជាលើកដំបូង ក្នុងកម្រិតប្រចាំឆ្នាំ ក្លាយជាទីផ្សារធំលំដាប់ទីពីរក្នុងលោក ដែលមានស្មាតហ្វូន ១៥៨ លានគ្រឿងលក់ចេញលើទីផ្សារកាលពីឆ្នាំ ២០១៩ កើនឡើង ៧% ធៀបនឹងឆ្នាំ ២០១៨។
ត្រីមាសទី ៤ នៃឆ្នាំ ២០១៩ ជាត្រីមាសដែល Apple មានកំណើនចំនួនលក់ខ្លាំងនៅក្នុងប្រទេសឥណ្ឌា ដែលមានកំណើនដល់ជាង ២០០% ធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន។ នេះបើតាមតួលេខរបស់ក្រុមហ៊ុនស្រាវជ្រាវ Canalys Research៕