Rúben Amorim ផ្ញើសារទៅអ្នកគាំទ្រ Manchester United
- 2024-11-18 01:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rúben Amorim ផ្ញើសារទៅអ្នកគាំទ្រ Manchester United
ចន្លោះមិនឃើញ
លោក Rúben Amorim បានមកដល់ទឹកដីរបស់បិសាចក្រហមហើយ នឹងត្រៀមរៀបចំក្រុមដើម្បីដំណើរការប្រកួតបើកឆាករបស់ខ្លួនក្នុងថ្ងៃប៉ះ Ipswich នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ចុងសប្ដាហ៍នេះ។
មុនដឹកនាំក្រុមប្រកួតលើកដំបូងអតីតអ្នកចាត់ការ Sporting រូបនេះបានផ្ញើសារទៅកាន់អ្នកគាំទ្ររបស់ Manchester United ថា «មនុស្សគ្រប់គ្នាស្រេកឃ្លានជ័យជម្នះ ខ្ញុំមានអារម្មណ៍ថា ទីនេះជាកន្លែងដែលខ្ញុំប្រាថ្នា ព្រោះខ្ញុំក៏ជាមនុស្សស្រេកឃ្លានជ័យជម្នះដូចគ្នា។ អ្នកគ្រប់គ្នាជាចំណែកមួយសំខាន់សម្រាប់ក្លឹប។ ខ្ញុំគិតថាទីនេះជាក្លិបដ៏ពិសេសមួយ សម្រាប់ខ្ញុំ។ ដែលមានគោលដៅតែមួយគឺជ័យជម្នះ»។
លោក Rúben Amorim បានព្រមព្រៀងចុះកុងត្រាជាមួយបិសាចក្រហមរហូតដល់ ខែមិថុនា ឆ្នាំ២០២៧ ៕