លី តាវហួ បង្ហាញតិកនិចធ្វើឲ្យសម្រស់នៅតែសង្ហាដូចខ្ទង់ ៤០ ទោះសព្វថ្ងៃអាយុ ៦២ ក៏ដោយ
- 2024-12-23 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លី តាវហួ បង្ហាញតិកនិចធ្វើឲ្យសម្រស់នៅតែសង្ហាដូចខ្ទង់ ៤០ ទោះសព្វថ្ងៃអាយុ ៦២ ក៏ដោយ
ចន្លោះមិនឃើញ
Andy Lau (ខ្មែរស្គាល់ច្បាស់ថាជា លី តាវហួ) គឺជាតារាហុងកុងដែលសាងកេរ្តិ៍ឈ្មោះល្បីល្បាញរាប់ឆ្នាំហើយប្រចាំវិស័យសិល្បៈ ហើយមនុស្សមិនតិចទេដែលសរសើរនឹងទេពកោសល្យ និងអ្វីដែលលោកបានបង្ហាញកន្លងមក។
ឈានដល់ឆ្នាំ ២០២៤នេះ លោកមានអាយុ ៦២ ឆ្នាំហើយ ប៉ុន្តែមើលតាមរូបរាង និងភាពរឹងមាំរបស់លោក ភាគច្រើនគិតថាលោកទើបតែខ្ទង់ ៤០ឆ្នាំទៀតផង។ រូបមន្តក្នុងការថែរក្សាភាពក្មេងជាងវ័យ មិនមែនជាអាថ៌កំបាំងឡើយ ហើយ Andy ក៏មិនដែលលាក់ដែរ។
ជាការពិតអ្វីដែលបានមកនេះ ពិតជាកើតចេញពីការអត់ធ្មត់ក្នុងការធ្វើលំហាត់ប្រាណ។ Andy តែងចំណាយពេលយ៉ាងតិច កន្លះម៉ោង រៀងរាល់ថ្ងៃដូចជា ការរត់ត្រឹកៗ លើកទម្ងន់ អេរូបីក។ ការបញ្ចេញញើសជាប្រចាំ តាមរយការហាត់ប្រាណ មិនត្រឹមតែជួយដល់សុខភាពឲ្យរឹងមាំទេ ប៉ុន្តែក៏បានធ្វើឲ្យរាងកាយរបស់មនុស្សម្នាក់ៗស្រស់ស្អាត និងសង្ហាដែរ។
បន្ថែមពីលើនេះ តារាហុងកុងវ័យខ្ទង់ ៦០ រូបនេះ ក៏បានបន្ថែមនូវការអនុវត្តរបបអាហារប្រចាំថ្ងៃ ជាមួយរូបមន្តងាយៗដូចខាងក្រោម៖
អាហារពេលព្រឹក: Yogurt គ្រាប់ធញ្ញជាតិ ផ្លែឈើ
អាហារពេលថ្ងៃ: គ្រាប់ធញ្ញជាតិ ឈីស មាន់ស្ងោរ (ទ្រូងមាន់) បន្លែ
អាហារពេលល្ងាច: បាយអង្ករសម្រូប បន្លែ និងប្រូតេអ៊ីន
ការប្រឹងប្រែងទាំងនេះហើយ បានធ្វើឲ្យ Andy Lau តែងតែរក្សានូវស្មារតីវិជ្ជមាន និងសុទិដ្ឋិនិយម ដែលជាកត្តាសំខាន់មួយក្នុងការជួយតារារូបនេះរក្សារូបរាងក្មេងជាងវ័យរហូត៕