ផ្អើលថា ឈិន ឡុងឆ្លងមេរោគកូរ៉ូណា ទាល់ម្ចាស់ខ្លួនចេញមុខ ហើយឆ្លៀតធ្វើរឿង​ល្អនេះទៀត

  • 2020-03-02 09:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​យិនស៊ិន​ចិន​ Jackie Chan ឬ ឈិនឡុង​ ត្រូវ​អ្នក​គាំទ្រ​ជា​ច្រើននាំគ្នា​ព្រួយបារម្ភ​ និង​ផ្អើល​ឆោឡោ​ថា​លោក​ឆ្លង​ជំងឺ​ COVID-19 ប៉ុន្តែ​ពេល​នេះ​សាមី​ខ្លួន​បាន​បក​ស្រាយ​ហើយថា​ ពេល​នេះ​លោក​មាន​សុវត្ថិភាព​ល្អ​ណាស់។

ជា​ការ​ជូន​ដំណឹង​ដល់​អ្នក​គាំទ្រ​ទាំងអស់​ Jackie Chan បាន​សរសេរ​ក្នុង​វិបសាយ​របស់​ខ្លួន​ថា៖ «ថ្មីៗ​នេះ​ ក្រុមការងារ​របស់​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ​ពីព័ត៌មាន​ជា​ច្រើន​ផ្សាយ​ពេញ​ពិភពលោក​ថា​ ខ្ញុំ​កំពុង​ផ្ទុក​មេរោគ​ COVID-19។ ជា​ដំបូង​ខ្ញុំ​ចង់​យក​ឱកាសនេះ​និយាយពាក្យ​ថា “អរគុណ” ដល់​អ្នក​គ្រប់គ្នា​សម្រាប់​ការ​ព្រួយបារម្ភ​ ខ្ញុំ​មាន​សុខភាព​មាំមួន​ និង​សុវត្ថិភាព​ល្អណាស់ ហើយ​ក៏​មិនបាន​លាក់​ខ្លួន​ទៅណា​ឆ្ងាយ​ដែរ។ ខ្ញុំ​បាន​ទទួល​សារ​ជា​ច្រើន​ពីមិត្តភ័ក្ដិ សួរ​សុខទុក្ខ​ថា​ខ្ញុំ​យ៉ាងម៉េច​ទៅហើយ។ ក្ដី​ស្រឡាញ់​ និង​ការ​បារម្ភ​របស់​អ្នក​គ្រប់គ្នា​ ពិត​ជា​ពោរពេញទៅដោយភាព​កក់ក្ដៅ អរគុណខ្លាំងណាស់!»

ជាមួយ​គ្នា​នោះ​ តារា​ជើង​ចាស់​រូប​នេះ​ក៏​ថែម​ទាំង​បាន​អរគុណ​ម្ដងទៀត​ចំពោះ​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ដែល​បាន​ផ្ដល់​នូវ​កាដូជា​ ម៉ាស​ដ៏ច្រើន​មក​ដល់​លោក ហើយ​លោក​ក៏​មិន​ភ្លេច​ប្រាប់​ដែរ​ថា​ ម៉ាស​ដែល​លោកទទួល​បាន​ទាំង​នោះ​នឹង​បរិច្ចាគ​ទៅ​ដល់​អ្នក​ដែល​ត្រូវ​ការ​បំផុត។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ តារា​ប្រុស​រូបនេះ​ក៏​បាន​ឧបត្ថម្ភ​ទឹកប្រាក់​ផ្ទាល់​ខ្លួន​ ១០លានយ័ន (ស្មើ​នឹង​ ១៩៧ ០០០ដុល្លារ) ជួនដល់​អង្គការ​សប្បុរសធម៌​ ដើម្បី​មាន​លទ្ធភាព​យក​ទៅ​ជួយ​បន្ត​ដល់​អ្នក​ខ្វះខាត៕

ប្រភព៖ Philstar   ប្រែ​សម្រួល៖ យី សុធារី