វ៉ូហាន ៖​ ករណីឆ្លងវីរុសកូរ៉ូណានឹងធ្លាក់ចុះដល់ចំណុចសូន្យនៅចុងខែមីនានេះ

  • សុក្រ, 6 មីនា 2020 08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកជំនាញ នៃគណៈកម្មាធិការកំពូលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា Wuhan ដែលជាចំណុចចាប់ផ្តើម នៃការរាតត្បាតវីរុសកូរ៉ូណា COVID-19 របស់ប្រទេសចិនចំពោះការឆ្លងថ្មី និងមានការធ្លាក់ចុះដល់សូន្យនៅចុងខែនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលបាន​ដកស្រង់សម្តីរបស់មន្ត្រីជំនាញចិនមួយរូប ដែលស្ថិតនៅក្នុងស្ថាប័នជួរមុខរបស់ចិន ក្នុងការទប់ស្កាត់ការឆ្លង និងរីកដាលនៃមេរោគ COVID-19

បុគ្គលិកពេទ្យពាក់ម៉ាសមុខ លោតខ្សែពួរពេលពួកគេសម្រាកនៅខាងក្រៅសណ្ឋាគារដែលពួកគេស្នាក់នៅក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិនកាលពីថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២០។​ ប្រភព China Daily via REUTERS

គណៈកម្មការសុខាភិបាលជាតិ (NHC) បាននិយាយថា ប្រទេសចិនដីគោកមានករណីថ្មីចំនួន ១៣៩ ករណីគិតត្រឹមថ្ងៃពុធនេះដោយចំនួនករណីសរុបកើនឡើងដល់ ៨០ ៤០៩ ។ ការកើនឡើងនេះ មានការបញ្ច្រាស់ នៃការធ្លាក់ចុះ ៣ ថ្ងៃជាប់ៗគ្នា ដែលនេះជាការកើនឡើងនៃការឆ្លងថ្មីនៅក្នុងទីក្រុង Wuhan ជាកន្លែងដែលគេជឿថាវីរុសកូរ៉ូណាបានលេចចេញដំបូងនៅក្នុងទីផ្សារអាហារសមុទ្រកាលពីចុងឆ្នាំមុន។

យោងតាមបទសម្ភាសន៍ជាមួយកាសែត People’s Daily បានឱ្យដឹងថាលោក Zhang Boli បាននិយាយថាស្ទើរតែគ្រប់តំបន់ទាំងអស់នៅខាងក្រៅខេត្ត Hubei ដែល Wuhan ជារដ្ឋធានីបានបញ្ឈប់ការឆ្លងថ្មីនៅចុងខែមុននេះ បើយោងតាមបទសម្ភាសន៍ជាមួយកាសែត People’s Daily៕

ប្រភព៖ Reuters   ប្រែសម្រួល ៖​ Art

អត្ថបទថ្មី