Joo Hyuk ដល់ពេល​ត្រូវលា YG ហើយមករួម​សុខទុក្ខជាមួយ​ Gong Yoo និង​ Suzy

  • 2020-03-11 02:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍​មក​ថា​តារា​សម្ដែង​ Nam Joo Hyuk បាន​សម្រេច​ចាកចេញ​ពី​ផលិតកម្ម YG ហើយ​ និង​ចាប់​ផ្ដើមកុង​ត្រា​នៅ​ក្រុមហ៊ុន​ MANAGEMENT SOOP។

Nam Joo Hyuk នឹង​លែង​ជា​តារា​សម្ដែង​របស់​ YG ហើយ​ ដោយសារ​តែ​កុងត្រា​របស់​លោក​នឹង​ត្រូវ​ចប់​នៅ​ចុង​ខែក្រោយ ហើយ​ YG ក៏​បាន​ប្រកាស​ដែរថា​ «កុងត្រា​របស់​ក្រុមហ៊ុន​ជាមួយ​នឹង​ Nam Joo Hyuk នៅសល់​ពេល​ទៀត​មុន​វា​ដល់​ពេល​កំណត់។ យើង​ក៏​កំពុង​តែ​ពិភាក្សា​ជា​បន្តបន្ទាប់​ដែរ​ អំពី​ការ​ចុះ​កុងត្រា​ថ្មី»។

ប៉ុន្តែ ស្រាប់​តែ​មាន​សេចក្ដី​រាយការណ៍​ថ្មី​ថា​ Joo Hyuk សម្រេច​មិន​បន្ត​កុងត្រា​ជាមួយ YG ទេ ហើយ​លោក​នឹង​ចាប់​ផ្ដើម​ទំព័រ​ថ្មី​ជាមួយ​នឹង​ផលិតកម្ម MANAGEMENT SOOP ជំនួស​វិញ។ ផលិតកម្ម​ថ្មី​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ជា​ជម្រក​របស់​កំពូល​តារាល្បីៗ​ជា​ច្រើន​នាក់​ដូចជា Gong Yoo, Gong Hyo Jin, Jung Yoo Mi, Choi Woo Sik, Suzy និង​តារា​ផ្សេង​ទៀត។

ទាក់ទង​នឹងកុងត្រា​ថ្មី​នេះ​ដែរ MANAGEMENT SOOP បាន​ចេញមុខបញ្ជាក់​ថា​ជា​ការពិត​ហើយ ស្របពេល​ YG ឯណោះ​វិញ​មិនទាន់​ប្រកាស​នៅឡើយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី