នាយករដ្ឋមន្ត្រីកាណាដា នៅដាច់ពីគេ ស្របពេលភរិយាធ្វើតេស្តរកវីរុសកូរ៉ូណា
- 2020-03-13 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីកាណាដា នៅដាច់ពីគេ ស្របពេលភរិយាធ្វើតេស្តរកវីរុសកូរ៉ូណា
ចន្លោះមិនឃើញ
នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau កំពុងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគេ ដោយសារតែភ័យខ្លាចឆ្លងវីរុសកូរ៉ូណា ស្របពេលដែលភរិយារបស់លោក កំពុងធ្វើតេស្តរកវីរុសនេះ។
គួរឲ្យដឹងថា ភរិយារបស់លោក Trudeau គឺលោកស្រី Sophie Gregoire-Trudeau បានចាប់ផ្តើមបង្ហាញអាការៈស្រាលនៃជំងឺ (ដូចផ្តាសាយ) កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីចូលកម្មវិធីមួយនៅក្នុងចក្រភពអង់គ្លេស។
លោក Justin និងលោកស្រី Sophie កំពុងស្នាក់នៅផ្ទះ រហូតដល់លទ្ធផលនៃការធ្វើតេស្តចេញមក។ ទោះជាយ៉ាងណា លោក Trudeau មិនមានបង្ហាញរោគសញ្ញាណាមួយទេ។ យ៉ាងណាក៏ដោយ លោកត្រូវបន្តសកម្មភាពប្រចាំថ្ងៃធម្មតា ខណៈគ្រូពេទ្យកំពុងតាមដានពីសុខភាពរបស់លោក ហើយលោកក៏ត្រូវធ្វើការពីផ្ទះ និងផ្អាកកិច្ចប្រជុំ នៅប៉ុន្មានថ្ងៃខាងមុខនេះទៀតផង។
បច្ចុប្បន្ននេះមានការឆ្លងវីរុសកូរ៉ូណាចំនួនប្រហែល ១០៣ករណីហើយ នៅក្នុងប្រទេសកាណាដា៕