ក្តៅៗ! ភរិយានាយករដ្ឋមន្ត្រីកាណាដា ធ្វើតេស្តឃើញមានវីរុសកូរ៉ូណា

  • 2020-03-13 03:05:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយានាយករដ្ឋមន្ត្រីកាណាដា លោកស្រី Sophie Gregoire Trudeau បានធ្វើតេស្តឃើញមានវីរុសកូរ៉ូណា (COVID-19)។ នេះបើតាមការឲ្យដឹងពីការិយាល័យរបស់នាយករដ្ឋមន្ត្រី Justin Trudeau។

លោកស្រី Sophie Gregoire Trudeau

“លោកស្រី Sophie Gregoire Trudeau បានធ្វើតេស្តរកវីរុសកូរ៉ូណានៅថ្ងៃនេះ។ លទ្ធផលចេញមកហើយគឺ វិជ្ជាមាន។ លោកស្រីនឹងនៅដាច់ពីគេ។ លោកស្រីមិនអីទេ ហើយកំពុងធ្វើតាមការណែនាំ ស្របពេលអាការៈរបស់លោកស្រីស្ថិតនៅស្ថានភាពស្រាលនៅឡើយ”។

ដោយឡែក នាយករដ្ឋមន្ត្រីកាណាដាវ័យ ៤៨ឆ្នាំខាងលើ មានសុខភាពល្អ និងគ្មានបង្ហាញរោគសញ្ញាណាមួយឡើយ ប៉ុន្តែត្រូវនៅដាច់ពីគេរយៈពេល ១៤ថ្ងៃ តាមការណែនាំដែរ។ ទោះជាយ៉ាងណា លោក Justin នឹងមិនធ្វើតេស្តដើម្បីរកវីរុសកូរ៉ូណាឡើយ។

គួរឲ្យដឹងថា រហូតមកទល់ពេលនេះ កាណាដាកើតមានការឆ្លងវីរុសកូរ៉ូណាច្រើនជាង ១៣០ករណីមកហើយ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី