ហួសចិត្ត! ជើងហោះហើរ ត្រូវពន្យារពេល ៨ម៉ោង ក្រោយបុរសម្នាក់បោកថាខ្លួនមាន Covid-19
- 2020-03-17 02:04:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសចិត្ត! ជើងហោះហើរ ត្រូវពន្យារពេល ៨ម៉ោង ក្រោយបុរសម្នាក់បោកថាខ្លួនមាន Covid-19
ចន្លោះមិនឃើញ
ជើងហោះហើររបស់អាកាសចរអាមេរិកមួយ ត្រូវបានសម្រេចពន្យារពេលជាង ៨ម៉ោងក្រោយពេលដែលអ្នកដំណើរម្នាក់លេងសើចថាខ្លួនមានផ្ទុកកូរ៉ូណាវីរុស។
យោងតាម Mailyonline ឲ្យដឹងថា ជើងហោះហើរពីទីក្រុង Dallas ឆ្ពោះទៅកាន់ Nashville ត្រូវបានពន្យារពេលក្រោយពេលដែលបុរសម្នាក់ អះអាងថាខ្លួនមានផ្ទុក Covid-19 បង្កឲ្យមានការភ័យខ្លាចពេញយន្ដហោះ។ ក្រោយមកអាជ្ញាធរ និងប៉ូលិស បានស្លៀកពាក់ឯកសណ្ឋានការពារខ្លួន ដើម្បីចាប់ខ្លួន និងនាំយកបុរសខាងលើចេញពីយន្ដហោះ។ ជើងហោះហើរដែលគ្រោងនឹងហោះម៉ោង ៦:៣០នាទីល្ងាច ត្រូវពន្យារពេលដល់ ៨ម៉ោង ដោយសារបុគ្គលិកលើយន្ដហោះភ័យខ្លាចឆ្លងវីរុស និងមិនព្រមធ្វើការហោះហើរ។
យ៉ាងណាមិញ ក្រោយកើតហេតុជើងហោះហើរខាងលើ បានចុះចតនៅទីក្រុង Nashville វេលាម៉ោង ៤:៤០នាទីព្រឹកថ្ងៃបន្ទាប់។ ជាមួយគ្នាដែរ អ្នករួមដំណើរក្នុងយន្ដហោះខាងលើ បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងដោយលើកឡើងថានេះមិនមែនជារឿងដែលគួរឲ្យលែងសើចជាមួយវីរុសឆ្លងដ៏កាចសាហាវនោះទេ៕