មហោស្រពភាពយន្តអន្តរជាតិ-កម្ពុជា សម្រេចលុបកម្មវិធីដែលបានគ្រោងទុក មុនថ្ងៃបញ្ចប់ផ្លូវការមកដល់
- 2020-03-18 04:49:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហោស្រពភាពយន្តអន្តរជាតិ-កម្ពុជា សម្រេចលុបកម្មវិធីដែលបានគ្រោងទុក មុនថ្ងៃបញ្ចប់ផ្លូវការមកដល់
ចន្លោះមិនឃើញ
តាមព័ត៌មាន មហោស្រពភាពយន្ត-អន្តរជាតិលើកទី ១០ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២២ មីនា នោះ ឥឡូវនេះបានសម្រេចលុបចោលផែនការដែលបានគ្រោងនោះវិញហើយ។
តាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បានឲ្យដឹងថា សេចក្ដីសម្រេចនេះ គឺអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺ កូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល នៅថ្ងៃម្សិលមិញនេះ បានសម្រេចចេញសេចក្ដីជូនដំណឹងស្ដីពីការបង្គាប់ឲ្យផ្អាក KTV និងរោងភាពយន្តនៅទូទាំងប្រទេសកម្ពុជា។
បង្គាប់នេះ ក្រោយពី Covid-19 ចាប់ផ្ដើមរាលដាលគួរឲ្យបារម្ភ ដែលគិតមកត្រឹមព្រឹកម៉ោង ១១ និង ២៥នាព្រឹកថ្ងៃទី ១៨ មីនា នេះ កម្ពុជាបានរកឃើញអ្នកមានផ្ទុកជំងឺនេះចំនួន ៣៥នាក់ហើយ។ ដូច្នេះហើយ អនុលោមតាមចំណាត់ការបង្ការរបស់រាជរដ្ឋាភិបាលទប់ទល់នឹងការគំរាមកំហែងរបស់ជំងឺខាងលើ លោក ប៉ុក បូរក្ស ឲ្យដឹងថា គណៈកម្មការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានសម្រេចរំសាយចោលរាល់កម្មវិធីដែលបានគ្រោងទុក។
កម្មវិធីដែលបានគ្រោងទុកនោះ មានការចាក់បញ្ចាំងភាពយន្តតាមរោងភាពយន្ត កម្មវិធីចាក់បញ្ចាំងហាលវាល កម្មវិធី ភូមិមហោស្រព កម្មវិធីកិច្ចពិភាក្សាផ្សេងៗ ពិសេសកម្មវិធីបិទ មហោស្រពនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ខាងមុខ។
"សូមថែរក្សាអនាម័យអោយបានញឹកញាប់ តាមរយ:លាងដៃនឹងសាប៊ូ ឬអាកុល និងពាក់ម៉ាស់ការពារ" លោក ប៉ុក បូរក្ស ថ្លែង៕