រស់ សំអឿន អួលដើមកពេលអ្នកគាំទ្រសួរសំណួរនេះ
- 2020-03-20 07:08:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រស់ សំអឿន អួលដើមកពេលអ្នកគាំទ្រសួរសំណួរនេះ
ចន្លោះមិនឃើញ
ក្រោយចេញពីបឹងកេតទៅវិសាខានៅរដូវកាលឆ្នាំ២០១៨ ខ្សែបម្រើស្លាប រស់ សំអឿន ហាក់មិនសូវបានបង្ហាញខ្លួនប៉ុន្មានទេ ព្រោះរូបគេមានបញ្ហាដាច់សរសៃពួរជង្គង់។ យ៉ាងណាថ្មីៗនេះសំអឿន បានសម្ដែងអារម្មណ៍ក្ដុកក្ដួល ក្រោយអ្នកគាំទ្រជាច្រើនសួរថា តើពេលណាទើបគេអាចលេងបានវិញ?
អតីតកីឡាករកីឡាករឆ្លាមសមុទ្រ រស់ សំអឿន សង្កត់ធ្ងន់ ៖«អត់មានឈ្មោះលេងអ៊ីចឹង ខ្ញុំក៏អន់ចិត្តមួយដែរ ហើយខ្ញុំក៏ខំប្រឹងដែរ តែធ្វើម៉េចជើង ចំប្រឹងហ្វឹកហាត់ខ្លាំងៗពេកវាចេះតែហើម សម្រាប់ខ្ញុំវិញអត់បោះបង់ទេ ក្ដីស្រមៃខ្ញុំចង់ក្លាយជាកីឡាករមួយល្បីល្បាញ»។
បើតាមការឱ្យតាមផេកផ្លូវការរបស់វិសាខា បច្ចុប្បន្នស្ថានភាពរបួសរបស់ រស់ សំអឿន មានសភាពល្អប្រសើរ និងអាចហ្វឹកហាត់បានខ្លះៗជាមួយមិត្តរួមក្រុម។ អតីតកីឡាករបឹងកេត បានបង្ហាញអារម្មណ៍អរគុណ ចំពោះអ្នកគាំទ្រទាំងអស់ ជាពិសេសម្ចាស់ក្លឹប ដែលតែងតែផ្ដល់ឱកាសនិងកម្លាំងកាយចិត្តដល់រូបគេ។
កីឡាករ រស់ សំអឿន បានដាច់សរសៃពួរជង្គង់ (ACL) អំឡុងពេលហ្វឹកហាត់ជិតចប់ជុំទី១ឆ្នាំ២០១៨ ហើយក្រោយជាពីរបួស ចុងរដូវកាលឆ្នាំ២០១៩ រូបគេមានឱកាសប្ដូរចូលលេងពីរបីប្រកួតដែរ នៃការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា រហូតដល់ឆ្នាំ២០២០របួសកីឡាកររូបនេះចាប់ផ្ដើមរើឡើងវិញ។
កីឡាកររបស់វិសាខាដែលចូលមកទីលានហ្វឹកហាត់វិញមាន រស់ សំអឿន, ម៉ាត់ សាក់រវី, ប៊ុនធឿន ប៊ុនណារ៉ុង ខណៈកីឡាកេ ផុន តៃនិញ កំពុងសម្រាកព្យាបាល ក្រោយវះកាត់ជង្គង់។
ទស្សនាវីដេអូ៖