Apple ណែនាំ​ឲ្យ​អ្នក​ប្រើ​ iPhone/iPad សេរ៊ី​ចាស់​ទាំង​នេះ ប្រញាប់​អាប់ដែត​ឡើង iOS ថ្មី

  • 2020-03-26 05:47:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​ចេញ​ផ្សាយ​ប្រព័ន្ធ​ប្រតិបត្តិ iOS 13.4 ដែល​ជា​កំណែ​ចុង​ក្រោយ​បង្អស់​របស់ Apple ​ខាង​ក្រុមហ៊ុន​អាមេរិក​ក៏​ឆ្លៀត​ប៉ះប៉ូវ​ចិត្ត​អតិថិជន​ដែល​កាន់​ប្រើ​ឧបករណ៍​សេរ៊ី​ទាប​ជាមួយ​ប្រព័ន្ធ iOS 12.4.6 ផង​ដែរ។

ជា OS ដែល​គាំទ្រ​ការ​អាប់ដែត​សម្រាប់​ម៉ាស៊ីន iPhone 5s, iPhone 6, iPhone 6 Plus, iPod Touch 6th, iPad Air 1st , iPad Mini 2 និង iPad Mini 3។

លើ iOS 12.4.6 ពុំ​មាន​ការ​បញ្ជាក់​ពី​កំណែ​កែប្រែ​មុខងារ​អ្វី​ថ្មី​នោះ​ទេ ប៉ុន្តែ Apple បាន​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​គួរ​ធ្វើការ​អាប់ដែត ព្រោះ​បាន​បន្ថែម​នូវ​ប្រព័ន្ធ​សុវត្ថិភាព​កាន់​តែ​រឹងមាំ​ជាង​មុន ដែល​នេះ​ក៏​ជាភាព​កក់ក្តៅ​មួយ​សម្រាប់​អតិថិជន ទាំង​ដែល iPhone 5s មាន​អាយុ​កាល​ ៧ ឆ្នាំ​មក​ហើយ​នោះ។

អ្នក​ប្រើប្រាស់​ឧបករណ៍​ដូច​បញ្ជាក់​ខាង​លើ​អាច​ធ្វើ​ការ​អាប់ដែត​បាន ដោយ​បើក​ដំណើរការ​ប្រព័ន្ធ​ Wi-Fi រួច​ចូល​ទៅ​ក្នុង Settings > General > Software Update ​និង​ធ្វើ​តាម​ការ​ណែនាំ​ជា​ការ​ស្រេច៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា