Serie A មើល​ទៅ​​មិន​អាច​បញ្ចប់​រដូវ​កាល​តាម​ការ​កំណត់​របស់ UEFA ទេ

  • 2020-03-26 13:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ទាំង​អស់​នៅ​ក្នុង​ Serie A ​នឹង​មិន​អាច​បញ្ចប់​នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា ដូច​អ្វីដែល​គ្រោង​ទុក​របស់ UEFA ទេ​ នេះ​បើ​យោង​តាម​សម្ដី​លោក​ Gabriele Gravina ប្រធាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​។

លោក​ Gravina ថា អ៊ីតាលី​បាន​ត្រឹម​មាន​ក្ដី​សង្ឃឹម​ ក្នុង​ការ​មិន​រំសាយ​ការ​ប្រកួត​នៅ​លីគ​កំពូល​អ៊ីតាលី​ខាង​លើ​ក្នុង​រដូវ​កាល​មួយ​នេះ​ប៉ុណ្ណោះ​​​ និង​ចង់​ឲ្យ​មាន​ការ​វិល​ត្រលប់​ការ​ប្រកួត​ជា​ធម្មតា​វិញ​នៅ​ខែ​​កក្កដា​ ឬ​ក៏​ខែ​សីហា​ឆ្នាំ ២០២០​ខាង​មុខ​នេះ​។

យ៉ាង​ណា​មិញ​គម្រោង​របស់​ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​ មិន​ទាន់​ត្រូវ​បាន​សម្រេច​ឲ្យ​ច្បាស់​លាស់​ចេញ​ជា​ផ្លូវ​ការ​ណា​មួយ​ទេ​ ដោយ​សេចក្ដី​សង្ឃឹម​របស់​លោក​គឺ​ស្ថិត​លើ​ការ​សម្រេច​របស់​សហព័ន្ធ​ និង​ការ​ប្រជុំ​ជា​មួយ​រដ្ឋាភិបាល​ដែល​ស្ថិត​នៅ​ថ្ងៃ​ស្អែក​និង​អាទិត្យ​ក្រោយ​ៗ​ផ្សេងៗ​ទៀត​។

គួរ​រំលឹក​ផង​ដែរ​ថា​ ប្រទេស​អ៊ីតាលី​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ពី​ជំងឺ​កូវីដ​-១៩​ ដែល​ធ្វើឲ្យ​ព្រឹត្តិការណ៍​កីឡា​ កម្មវិធី​បាល់ទាត់​ទាំង​អស់​ត្រូវ​ពន្យារ​ពេល​ ដោយ​មក​ទល់​នឹង​ពេល​នេះ​ អ្នក​ឆ្លង​ជំងឺ​មួយ​នេះ​មាន​រហូត​ទៅ​ដល់​ ៧៣,៣៨៦ករណី​និង​អ្នក​ស្លាប់​មាន​ ៧,៥០៣​ករណី​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី