ប្រពន្ធនាយករដ្ឋមន្ត្រីកាណាដា ជាសះស្បើយពី Covid-19 ប៉ុន្តែត្រូវធ្វើរឿងនេះបន្ដសិន

  • 2020-03-30 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រីកាណាដា​លោក Justin Trudeau ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​លោក​នឹង​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​បន្ដ​ទៀត បើ​ទោះ​បី​ជា​ប្រពន្ធ​របស់​ខ្លួន Sophie Gregoire Trudeau បាន​ព្យាបាល​ជះសះស្បើយ​ពី​ជំងឺ Covid-19 កាល​ពី​ថ្ងៃ​សៅរ៍​ក្ដី។

ថ្លែង​មក​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ លោក Trudeau ឲ្យ​ដឹង​ថា​លោក​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​ប្រពន្ធ​បាន​ជា​សះ​ស្បើយ ប៉ុន្តែ​លោក​នឹង​បន្ដ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដើម្បី​ការ​ពារ​ការ​ឆ្លង។ លោក Trudeau បាន​ដាក់​ខ្លួន​ឲ្យ​នៅ​ដោយ​ឡែក​កាល​ពី​ថ្ងៃទី ១២​ខែ​មីនា ក្រោយ​ប្រពន្ធ​ធ្វើ​តេស្ដ​រក​ឃើញ​វិជ្ជមាន Covid-19 ។

គួរ​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ ប្រទេស​កាណាដា​មាន​ការ​រាយការណ៍​ករណី​ឆ្លង​ជំងឺ Covid-19 សរុប​ចំនួន ៥ ៨៧៨​នាក់​ហើយ ខណៈ ៦៣​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី