ក្រុមហ៊ុនកូរ៉េមួយ បង្ហាញឡាន Sedan ប្រណីត រូបរាងថ្មីទាំងស្រុង ស្អាតប្លែកខ្លាំង

  • 2020-03-31 06:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្តប្រណីតកូរ៉េ Genesis (ក្រុមហ៊ុនមែកធាងរបស់ Hyundai) បានបញ្ចេញរថយន្ត Sedan ម៉ូដែល Genesis G80 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ដើម្បីប្រជែងនឹងរថយន្តអាល្លឺម៉ង់ និងជប៉ុន។

រូបរាងផ្នែកខាងក្រៅថ្មីទាំងស្រុងនេះ ត្រូវបាន Genesis ហៅថា "Athletic Elegance” ដែលមើលទៅខុសពី G80 ស៊េរីមុន និងស្អាតប្លែកតែម្តង។

ដោយឡែក កាប៊ីនផ្នែកខាងក្នុងរបស់វាក៏បានឌីហ្សាញថ្មីផងដែរ ហើយមានបំពាក់កុងទ័រប្រភេទឌីជីថល ទំហំ ១,៣អ៊ីង ព្រមទាំងអេក្រង់បង្ហាញព័ត៌មាន ទំហំ ១៤,៥អ៊ីង ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto មកស្តង់ដារទៀតផង។

រថយន្ត Genesis G80 ថ្មីនេះមានម៉ាស៊ីនចំនួន ២ជម្រើស គឺម៉ាស៊ីនចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០៤សេះមកស្តង់ដារ និងម៉ាស៊ីនចំណុះ ៣,៥លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨០សេះ។ វាបំពាក់ប្រព័ន្ធប៉ុងមួយវិលកងក្រោយ RWD មកស្តង់ដារ ខណៈប្រព័ន្ធប៉ុងពីរ AWD គឺជា Option។

ក្រៅពីនោះ វាមានបំពាក់ប្រព័ន្ធ និងមុខងារសុវត្ថិភាពជាច្រើនទៀត ដូចជា ពោងសុវត្ថិភាព ១០គ្រាប់, មុខងារ Smart Cruise Control, Highway Driver Assist II, Forward Collision-Avoidance, Blind-spot Collision Avoidance និង Smart Park។ G80 ឆ្នាំ២០២០ នឹងចេញលក់នៅពាក់កណ្តាលឆ្នាំនេះ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនាពេលក្រោយ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម