Spurs ប្រកាស​កាត់​ប្រាក់​ខែ​បុគ្គលិក​ តាម​ក្លឹប​ធំ​ៗ​នៅ​ទ្វីប​អឺរ៉ុប

  • 2020-03-31 12:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Tottenham Hostpur ប្រកាស​ពី​ការ​កាត់​ប្រាក់​ខែ​បុគ្គលិក​ទាំង​អស់​ លើកលែង​តែ​កីឡាករ​ចំនួន ២០% ស្រប​ពេល​មាន​វិបត្តិ​កូវីដ-១៩ នេះ​បើ​តាម​សារ​របស់​ប្រធាន​ក្លឹប​ Daniel Levy។

ក្នុង​សារ​របស់​លោក​បាន​រៀបរាប់​ពី​ទុក្ខលំបាក​របស់​មនុស្ស​ទូទៅ​ ដែល​រង​ផលប៉ះពាល់​ដោយសារ​តែ​ជំងឺ​រាតត្បាត​សកល​មួយ​នេះ។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា Spurs មិន​ខុស​ពី​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​ដូច​ជា Bayern Munich និង Barcelona ទេ ដោយ​ពិចារណា​ថា​ នឹង​កាត់​ប្រាក់ខែ​បុគ្គលិក​របស់​ខ្លួន។ លោក​ Levy បាន​និយាយ​ក្នុង​សារ​របស់​លោក​ថា នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​មួយ ប៉ុន្តែ​ក្នុង​គោល​បំណង​ការពារ​មិន​ឲ្យ​បាត់បង់​ការងារ ក្លឹប​ក៏​សម្រេច​កាត់​ប្រាក់ខែ​បុគ្គលិក​ ២ខែ គឺ​ខែ​មេសា និង​ខែ​ឧសភា។

Spurs ក៏​សង្ឃឹម​ថា Premier League និង​ស្ថាប័ន​ដទៃ​ទៀត​លើក​ទឹកចិត្ត​ឲ្យ​កីឡាករ​កាត់​ប្រាក់ខែ​របស់​ខ្លួន ដើម្បី​ទ្រទ្រង់​ប្រព័ន្ធ​បាល់ទាត់៕

ប្រភព៖ tottenhamhotspur   ប្រែ​សម្រួល៖ ហ៊ីម រស្មី