ភ្ញាក់ផ្អើល! គ្រូពេទ្យវូហានចេញមុខព្រមានវីរុសឆ្លងមុនគេ បាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត

  • 2020-04-01 09:12:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូពេទ្យ​នៅ​ទីក្រុង​វូហាន​ម្នាក់​ក្នុង​ចំណោម​គ្រូ​ពេទ្យ​ផ្សេង​ទៀត​ដែល​ចេញ​មុខ​ព្រមាន​ពី​វីរុស​ឆ្លង​ដែល​ផ្ទុះ​ឡើង​មុន​គេ បាន​បាត់​ខ្លួន​អាថ៌កំបាំង​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​បង្ហាញ​ការ​ពិត។

អ្នកគ្រូពេទ្យ Ai Fen ឲ្យ​ដឹង​មុន​ការ​បាត់​ខ្លួន​ថា​បាន​ប្រឈម​មុន​នឹង​ការ​ស្ដី​បន្ទោស​យ៉ាង​ខ្លាំង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយ​មន្ត្រី​នៅ​មន្ទីរពេទ្យ​កណ្ដាល Wuhan បន្ទាប់​ពី​ចែក​ចាយ​រូប​ភាព​អ្នក​ជំងឺ​ម្នាក់​ដែល​ឆ្លង​វីរុស។ លើស​ពី​នេះ​ទៀត គ្រូពេទ្យ Ai ក៏​ត្រូវ​បាន​ស្ដី​បន្ទោស​ដោយ​អាជ្ញាធរ​ចិន​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​អ៊ីនធឺណិត​ផង​ដែរ។ យោង​តាម​របាយការណ៍​របស់ 60 Minutes Australia ឲ្យ​ដឹង​ទៀតថា គ្រូពេទ្យ Ai បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​ទស្សនាវដ្ដី​ចិន​មួយ​ដោយ​ធ្វើ​ការ​រិះគន់​ចំ​ៗ​ទៅ​លើ​ការ​ដឹកនាំ​របស់​មន្ទីរពេទ្យ ដែល​ច្រាន​ចោល​ការ​ព្រមាន​ដំបូង​ពី​វីរុស​កូរ៉ូណា។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​គ្រូពេទ្យ​ក៏​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ដោយ​មិន​អាច​ទាក់ទង​បាន។

គួរ​បញ្ជាក់​ថា ពាក្យ​ចចាមអារ៉ាម​ពី​ការ​បាត់​ខ្លួន​របស់​អ្នក​គ្រូពេទ្យ​រូបនេះ បាន​កើតឡើង​បន្ទាប់​ពី​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ទៅ​លើ​រដ្ឋាភិបាល​ចិន​ចំពោះ​ការ​ភូត​កុហក និង​ព្យាយាម​បិទបាំង​ព័ត៌មាន​សំខាន់​ៗ​ក្នុង​ដំណាក់​កាល​ស្ទើរ​តែ​ទាំង​អស់​នៃ​ការ​ឆ្លើយ​តប​នឹង​ជំងឺ​ឆ្លង Covid-19៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី