វីដេអូខ្លី បង្កប់ន័យជ្រៅ លើកដំកើងវប្បធម៌ និងមោទកភាពជាតិ កំពុង​ផ្ទុះខ្លាំង​លើ​ហ្វេសប៊ុក

  • 2020-04-02 03:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូខ្លី រយៈពេលតែជាង ១នាទី ប៉ុន្តែ​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍យ៉ាងខ្លាំង ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​កម្ពុជា។

វីដេអូដែល​បង្ហោះ​នៅ​លើ​ផេក Vital Premium Water នេះ បាន​បង្កប់សារ​ដែល​មាន​អត្ថន័យ​យ៉ាងជ្រាលជ្រៅ លើក​ដំកើង​តម្លៃកេរ្តិ៍ដំណែលដ៏អស្ចារ្យ​របស់ខ្មែរ ដែលមានអាយុ​កាល​រាប់ពាន់ឆ្នាំមកហើយ។

វីដេអូ​នេះ បាន​​បង្ហាញ​​ឲ្យ​ឃើញ​ពី​ទិដ្ឋ​ភាពដ៏​ល្អ​ត្រកាល​ នៃ​ប្រាង្គប្រាសាទ​ខ្មែរ រួម​ទាំង​ការ​សម្ដែង​សិល្បៈ​វប្បធម៌​ ធ្វើ​ឲ្យ​យើង​នឹកឃើញដល់​​ភាពរីកចម្រើនតាំងពីអតីតកាលមក។

ដោយសារតែបែបនេះហើយ ទើបវីដេអូនេះ បាន​ទាក់ទាញអ្នកចូល​ទស្សនា ដល់​ទៅ​រាប់សែនដង ត្រឹម​រយៈពេលមិន​ដល់ ២៤ម៉ោង​ផងនោះ។ អ្នក​ទស្សនា​ភាគច្រើន បានចែករំលែកបន្ត និង​បាន​​ផ្ដល់យោបល់ថាជាវីដេអូដ៏ល្អឥតខ្ចោះ ដែលលើកដំកើងពីមោទកភាពជាតិខ្មែរ។

វីដេអូនេះ ក៏បាន​រំលេច​ឲ្យឃើញនូវទឹកពិសាវីតាល់ ដែល​ជាស្នាដៃរបស់ខ្មែរពិតៗផងដែរ។ ទឹកពិសានេះ បាន​ឈរជើងយ៉ាងរឹងមាំ និងដោយ​មោទកភាព អស់រយៈពេល ១០ឆ្នាំមកហើយ។

ចង់ដឹងថា វីដេអូនេះ ល្អ និងអស្ចារ្យប៉ុណ្ណា សូមទស្សនាខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម
អត្ថបទថ្មី