Rabee បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ F1 ជាមួយ ​Aston Martin ហើយ​​ស្កាត់​​ទៅ​ចួប​​តារា​ TVB លោក Bosco Wong

  • 2026-10-06 06:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅឯទី​ក្រុង​កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពី​ដើមខែ​តុលា ២០២៦​នេះ​ តារាល្បី និង​អ្នក​ចម្រៀង​កំពុង​ឡើង​កូដ​កម្ពុជា Rabee ​ត្រូវបានអញ្ជើញដោយ Aston Martin ​ឱ្យ​ចូលរួម​ទទួល​បទពិសោធន៍នៃការវិលត្រឡប់របស់ Formula 1 មកកាន់ Sepang International ​Circuit។ នេះក៏ជាលើក​ដំបូង​របស់នាងក្នុងការចូលរួមព្រឹត្តិការណ៍ F1 ខ្នាតធំ ហើយ​បាន​នាំឱ្យ​ទស្សនិក​ជន​កម្ពុជាមានឱកាសមើលឃើញកាន់តែជិតស្និទ្ធពីពិភពកីឡាប្រណាំង​រថយន្តអន្តរជាតិ។​ តារាកម្ពុជា Rabee ទទួលបទពិសោធន៍ F1 នៅ Sepang បន្ទាប់ពីទទួលការអញ្ជើញពី Aston Martin

ការអញ្ជើញនេះបាននាំ Rabee ចូលទៅកាន់បរិយាកាសសំខាន់បំផុតនៃព្រឹត្តិការណ៍ F1 ដែលនាងបានទទួលបទពិសោធន៍ពីភាពសប្បាយរីករាយក្នុង paddock, ជាភ្ញៀវ VIP និងបរិយាកាសថ្ងៃប្រណាំង ខណៈដែលមានឱកាសជួប និងទំនាក់ទំនងជាមួយតារា និងបុគ្គលល្បីៗអន្តរជាតិមកពីបណ្តាប្រទេសនានាទូទាំងអាស៊ី។

សម្រាប់ទស្សនិកជនកម្ពុជា ការបង្ហាញខ្លួនរបស់ Rabee ជា​ឱកាសពិសេសមួយក្នុង​​ព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំមួយតាមរយៈ ក្នុង​នាម​ជា​សិល្បៈករ​​ ​កម្ពុជា និង​ភ្ជាប់​វិស័យកម្សាន្ត​កម្ពុជាទៅនឹងពិភពកីឡាប្រណាំង និង Lifestyle ផងដែរ។

ពីកម្ពុជាទៅទស្សនា F1

ការវិលត្រឡប់របស់ F1 មកកាន់ Sepang ​គឺ​ជាព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​សម្រាប់​​វិស័យ​កីឡា​ប្រណាំង​​រថយន្តនៅ​ម៉ាឡេស៊ី ដោយទីលានប្រណាំងនេះបានស្វាគមន៍ Formula 1 ត្រឡប់មកវិញ បន្ទាប់​ពីអវត្តមានអស់​ 9 ឆ្នាំ។​

តាមរយៈការអញ្ជើញពី Aston Martin, Rabee មានឱកាសទទួលបទពិសោធន៍​ព្រឹត្តិការណ៍នេះ Exclusive ជាងការចូលរួមមើលការប្រណាំងក្នុងនាម​ជាអ្នកទស្សនាធម្មតា។ Rabee ទទួលបានឱកាសមើលកាន់តែជិតស្និទ្ធពីក្រុម Aston Martin F1 និងបរិយាកាសនៅក្នុង Garage

តាមរយៈវីដេអូជាច្រើនដែលបានបង្ហោះលើបណ្ដាញសង្គម នាង​បានចែករំលែក​ពេល​វេលា​ពិសេសៗ​នៃបទពិសោធន៍ F1 ទៅកាន់អ្នកតាមដានរបស់នាង ដោយបង្ហាញពីបរិយាកាស ភាព​រំភើប និងភាពប្រណីតនៃព្រឹត្តិការណ៍។​ ​​សម្រាប់ Rabee វាគឺជាបទពិសោធន៍ថ្មីមួយ ដែល​នាង​បាន​ពិពណ៌នា​ថា អស្ចារ្យ និងមិនអាចបំភ្លេចបាន។

មាតិការបស់នាងក៏បានផ្តល់ឱ្យអ្នកគាំទ្រកម្ពុជានូវទិដ្ឋភាពដ៏កម្រមួយនៃបរិយាកាស​ជុំវិញព្រឹត្តិការណ៍ ​F1 អន្តរជាតិ ចាប់ពីតំបន់ VIP រហូតដល់តារាល្បីៗ ការកម្សាន្ត និង​សកម្មភាព​ជុំវិញ​ថ្ងៃ​ប្រណាំង។​

Rabee ចួបតារា TVB ហុងកុង Bosco Wong

ចំណុចលេចធ្លោមួយក្នុងដំណើរ F1 របស់ Rabee គឺឱកាសក្នុងការធ្វើការជាមួយ Bosco Wong ដែលជាតារាសម្ដែង និងសិល្បករល្បីឈ្មោះរបស់ TVB ហុងកុង។ Rabee ចែករំលែកបទពិសោធន៍ F1 ជាមួយតារា TVB ហុងកុង Bosco Wong នៅ Sepang

ការចួបគ្នានេះបាននាំមកនូវការភ្ជាប់រវាងបុគ្គលល្បីពីររូបក្នុងវិស័យកម្សាន្ត ​មក​ពី​តំបន់​ផ្សេងគ្នានៃ​អាស៊ី​ និង​បានបន្ថែមទំនាក់ទំនង​ពិសេស​រវាងកម្ពុជា និងហុងកុងទៅក្នុងព្រឹត្តិការណ៍ F1។

Bosco Wong ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយតាមរយៈអាជីពដ៏យូររបស់លោកជាមួយ TVB ក៏ជាតារាមួយរូបក្នុងចំណោមបុគ្គលល្បីៗក្នុងតំបន់ដែលបានចូលរួមព្រឹត្តិការណ៍ F1 នៅ Sepang ផងដែរ ដែលធ្វើឱ្យការជួបនេះក្លាយជាពេលវេលាដ៏គួរឱ្យចងចាំសម្រាប់អ្នកគាំទ្រទាំងវិស័យកម្សាន្ត និងកីឡាប្រណាំងរថយន្ត។

សម្រាប់ Rabee ក្នុងឱកាសចួប ជាមួយមុខមាត់ដ៏ស្គាល់ច្បាស់ពីវិស័យទូរទស្សន៍ហុងកុង បាន​ធ្វើឱ្យ​បទពិសោធន៍​ F1 លើកដំបូងរបស់នាងកាន់តែពិសេស។​ ការសហការនេះក៏បង្ហាញពីការ​កើន​ឡើង​នៃទំនាក់ទំនង​ក្នុងតំបន់ រវាង​អ្នកបង្កើតមាតិកាកម្ពុជា និងបុគ្គលល្បីៗ​ដែល​មាន​ឈ្មោះក្នុងវិស័យ​កម្សាន្តទូទាំង​អាស៊ី។

នាំយកបទពិសោធន៍ F1 មកចែករំលែកជាមួយអ្នកគាំទ្រកម្ពុជា

ជំនួសឱ្យការរក្សាទុកបទពិសោធន៍នេះតែពីក្រោយឆាក Rabee ​បានចែករំលែក​ដំណើររបស់នាង​តាម​រយៈ​បណ្ដាញសង្គម​ ដោយ​អនុញ្ញាត​ឱ្យអ្នកតាម​ដានកម្ពុជា​មានអារម្មណ៍​ដូចជា​បាន​ចូលរួម​បទពិសោធន៍​ F1 ជាមួយ​នាង​ផងដែរ។ រថយន្ត Aston Martin F1 ចូលប្រណាំងលើ Sepang International Circuit

ក្នុងឱកាស Formula 1 វិលត្រឡប់មកកាន់ប្រទេសម៉ាឡេស៊ី។​

ការបង្ហោះរបស់នាងបានបង្ហាញ​ពីភាពរំភើប​នៃការ​ចូលរួម F1 ​ជាលើក​ដំបូង ​ការចួប​ជាមួយ​បុគ្គល​ល្បីៗ​អន្តរជាតិ និង​បទពិសោធន៍ក្នុង​បរិយាកាស Exclusive ​របស់ ​Aston Martin​ និង​ព្រឹត្តិការណ៍​ប្រណាំង។

សម្រាប់ទស្សនិកជនកម្ពុជា មាតិកានេះផ្តល់អ្វីច្រើនជាងការកម្សាន្ត។ វាបានបង្ហាញថា បុគ្គលល្បី និង​អ្នកបង្កើត​មាតិកា​កម្ពុជា កំពុងមានវត្តមាន​កាន់តែច្រើននៅក្នុងព្រឹត្តិការណ៍កីឡា ​និង​កម្សាន្ត​សំខាន់ៗ​ក្នុង​តំបន់ និង​លើឆាក​អន្តរជាតិ រួមជាមួយបុគ្គលល្បីៗពី​វិស័យកីឡា ​និងកម្សាន្ត។

ជំពូកថ្មីសម្រាប់វិស័យកម្សាន្តកម្ពុជា

ការអញ្ជើញ Rabee ដោយ Aston Martin បានកើតឡើងក្នុងពេល​ដែល​វិស័យ​កម្សាន្ត និង​អ្នក​បង្កើត​មាតិកា​កម្ពុជាកំពុង​មាន​ទំនាក់ទំនង​កាន់​តែខ្លាំង​ជាមួយព្រឹត្តិការណ៍​កីឡា និង ​Lifestyle ​ធំៗ​នៅលើ​ឆាក​អន្តរជាតិ។ Rabee ចូលរួមជាមួយក្រុម Aston Martin F1 ក្នុងបទពិសោធន៍ Formula 1 លើកដំបូងរបស់នាងនៅ Sepang

បទពិសោធន៍នៅ​ Sepang បានបង្ហាញថា​ Motorsport​ អាច​ភ្ជាប់ទស្សនិក​ជន​​ជាច្រើន​ប្រភេទ​ជាមួយ​គ្នា ចាប់ពី​អ្នកគាំទ្រ F1​ និងអ្នកចូលចិត្តកីឡា ​រហូត​ដល់​អ្នកតាមដាន​វិស័យ​កម្សាន្ត និង​អ្នក​បង្កើតមាតិកា​ឌីជីថល។

សម្រាប់ Rabee អ្វីដែលបានចាប់ផ្តើមជាបទពិសោធន៍ F1 លើក​ដំបូង​របស់​នាង បាន​ក្លាយ​ជា​ឱកាសក្នុង​ការចូលរួមព្រឹត្តិការណ៍ជាមួយ Aston Martin ​ចួប​ជាមួយតារា TVB ​លោក Bosco​ Wong និង​ចែករំលែកពេលវេលាដ៏គួរឱ្យ​ចងចាំជាមួយទស្សនិកជន​កម្ពុជា។

សម្រាប់អ្នកគាំទ្រកម្ពុជាដែលបានតាមដានដំណើររបស់នាង ​វា​ជាឱកាស​មួយ​ក្នុង​ការ​មើល​ឃើញ​ព្រឹត្តិការណ៍ ​Motorsport ដ៏​ធំបំផុតមួយ​នៅ​លើ​ពិភពលោក ​តាម​​រយៈ​ទស្សនៈ​របស់​តារា​កម្ពុជា៕

ដោយ៖ តារា

អត្ថបទថ្មី