OPPO ចេញ​វីដេអូ​បង្អួត​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ចម្ងាយ ១០ ម៉ែត្រ ​តែ​ចុងក្រោយ​ដាច់​ចង្កេះ​ផឹង

  • 2020-04-02 05:58:17
  • ចំនួនមតិ 2 | ចំនួនចែករំលែក 25

ចន្លោះមិនឃើញ

កន្លង​ទៅ​ថ្មីៗ​នេះ​ក្រុមហ៊ុន OPPO បាន​បង្ហោះ​វីដេអូ​មួយ​លើ​បណ្តាញ​សង្គម Weibo ដោយ​អួត​ពី​មុខងារ​ខ្លាំង​មិន​ធ្លាប់​មាន លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ Ace Infinity នោះ​គឺ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ FreeVOOC Air-Recharging Technology។

ដោយ​តាម​ការ​អះអាង​ក្នុង​វីដេអូ ​គឺ​មុខងារ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ស្មាតហ្វូន OPPO សេរ៊ី​ក្រោយ អាច​សាក​ថ្ម​ឥត​ខ្សែ​នៅ​ចម្ងាយ ១០ ម៉ែត្រ​ជុំវិញ​ខ្លួន ជាមួយ​កម្លាំង​សាក​ល្បឿន ៥-១០ វ៉ាត់។

កម្លាំង​បញ្ជូន​នៃ​ការ​សាក​ថ្ម​ឥត​ខ្សែ គឺ​វា​ធ្វើ​ទៅ​បាន​តាម​រយៈ​ភ្លើង​ឡាស៊ែរ​នៃ​ទីតាំង​ដុំ​បញ្ជូន​ (ភ្លើង​ឡាស៊ែរ​ដែល​មិន​អាច​មើល​ឃើញ​នឹង​ភ្នែក) ​ទៅ​កាន់​រយៈ​ចម្ងាយ​ ១០ ម៉ែត្រ​ជុំវិញ​នោះ ហើយ​ស្មាតហ្វូន​ដែល​ស្ថិត​ក្នុង​ចម្ងាយ​បាន​កំណត់​នឹង​មាន​ថាមពល​ថ្ម​សាក​បញ្ចូល​ដោយ​ស្វ័យប្រវត្តិ ពោល​អ្នក​មិន​បាច់​យក​ទៅ​ដោត​ខ្សែ ឬ​តម្កល់​លើ​ដុំ Wireless Charger អ្វី​នោះ​ទេ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត គឺ​វីដេអូ​នោះ​គ្រាន់​តែ​ជា​ការ​ចូលរួម​ថ្ងៃ April Fool's Day ​របស់​ក្រុមហ៊ុន OPPO តែ​ប៉ុណ្ណោះ ពោល​នៅ​ចុង​វីដេអូ​ក៏​ក្រុមហ៊ុន​បាន​បញ្ជាក់​ពី​ថ្ងៃ​ទី ១ មេសា​ផងដែរ តែយ៉ាងណាមិញអតិថិជនជាច្រើនក៏បានទទូចថាប្រសិន OPPO អាចអភិវឌ្ឍបង្កើតនូវបច្ចេកវិទ្យានោះចេញមែន គឺពិតជាល្អខ្លាំង៕

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី