អាណិតណាស់! ទារកអាយុ៦សប្តាហ៌ បានស្លាប់បន្ទាប់ពីឆ្លងកូវីដ១៩

  • 2020-04-02 07:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទារកអាយុ៦សប្តាហ៌ ត្រូវបានកត់ត្រាទុកជាទារកដំបូងដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុង រដ្ឋ Connecticut សហរដ្ឋអាមេរិក។

ទារកដែលទើបមានអាយុ៦សប្តាហ៌ បានស្លាប់ហើយ បន្ទាប់ពីធ្វើតេស្តឃើញថាមានជម្ងឺកូរ៉ូណា នេះបើតាមការលើកឡើងរបស់លោក Ned Lamont អភិបាលរដ្ឋ Connecticut នៅ ថ្ងៃពុធ ទី ០១ ខែមេសានេះ។ លោកក៏បានសរសេរនៅក្នុង Twitter របស់លោកថា ទារកតូចនោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ក្នុងសភាពដែលមិនអាចសង្គ្រោះបាន បន្ទាប់មកទារកនោះត្រូវបានតេស្តវិជ្ជមានថាមានជំងឺកូវីដ១៩។

កាលពីសប្តាហ៌កន្លងទៅនេះ អាជ្ញាធររដ្ឋ Illinois បានកំពុងធ្វើការស៊ើបអង្កេតទៅលើមរណភាពទារកដែលមានអាយុក្រោម១ឆ្នាំ ដែលតេស្តវិជ្ជមានកូវីដ១៩ ស្របពេលជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានផ្សាយថាទារកនោះមានអាយុ៩ខែ៕

ប្រភព ៖ THESTARTSTIMES

ប្រែសម្រួល ៖ Art

អត្ថបទថ្មី