ស្ពឹកមុខហើយ សមាគមសិល្បករខ្មែរ ប្រតិកម្មទៅតារា២ដួង ដែលហែកហួរគ្នាលើហ្វេសប៊ុក!
- 2020-04-02 09:39:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពឹកមុខហើយ សមាគមសិល្បករខ្មែរ ប្រតិកម្មទៅតារា២ដួង ដែលហែកហួរគ្នាលើហ្វេសប៊ុក!
ចន្លោះមិនឃើញ
សមាគមសិល្បករខ្មែរ ស្នើឲ្យតារាកំប្លែង អ្នកនាង សំ ប៉ូលីដា និងដៃគូរជម្លោះ បញ្ឈប់សកម្មភាពជេរបញ្ចោរ និងហែកហួរគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យប៉ះពាល់ដល់តម្លៃអ្នកសិល្បៈ។
ប្រធានសមាគម និងជាតារាសម្ដែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា លើកឡើងថា ការវាយប្រហារគ្នាដោយពាក្យអសុរស គឺជាការបន្ថែមកំហឹង ឬការមិនឲ្យតម្លៃពីសាធារណៈជនមកលើបុគ្គលដែលកំពុងជម្លោះគ្នា ហើយក៏ប៉ះពាល់ដល់តម្លៃអ្នកសិល្បៈដទៃទៀតដែរ។ 97/5e859de6d4682_1585815000.jpg "")
ចន ច័ន្ទលក្ខិណា៖"កន្លងមកគេមិនសូវឲ្យតម្លៃអ្នកសិល្បៈដែលមើលងាយអ្នកសិល្បៈដូចគ្នា ហើយបើយើងបង្ហាញពីទង្វើហ្នឹងទៀត រឹតតែធ្វើឲ្យគេមើលងាយ។ អីចឹងវានឹងប៉ះពាល់ដល់អ្នកសិល្បៈដទៃទៀតដែលគេពុំដែលមានទង្វើបែបនេះ"។
កាលពីរសៀលថ្ងៃទី១ ខែមេសា តារាកំប្លែងមាត់ឆៅ អ្នកនាង សំប៉ូ លីដា បានព្រលះអតីតមិត្តរួមអាជីពម្នាក់ដែលនាងមិនបានបញ្ចេញឈ្មោះចំៗនោះទេ។ នៅក្នុងវីដេអូឡាយរយៈពេលជិត១ម៉ោងរបស់អ្នកនាង សំប៉ូ លីដា បានបង្ហាញថា រូបនាងត្រូវបាននារីម្នាក់ ចោទថានាងលួចកាបូបដៃដែលមានតម្លៃ៦០០ដុល្លារ។ ប៉ុន្តែអ្នកនាង សំប៉ូ លីដា បានបដិសេធទាំងស្រុង ហើយបានបញ្ចេញពាក្យក្រេវក្រោធយ៉ាងច្រើន។
អ្នកសិល្បៈដែលបានចូលមើល និង comment នៅលើទំព័រហ្វេសប៊ុកអ្នកនាង សំប៉ូ លីដា ភាគច្រើនសុំឲ្យអ្នកនាងមានការខន្ដី ហើយបើការចោទពីភាគីម្ខាងនោះ មិនមានមូលហេតុច្បាស់លាស់ ឬគ្មានភស្តុតាងគ្រប់គ្រាន់ គួរដាក់ពាក្យបណ្ដឹងទៅតុលាការតែម្ដងល្អជាង។
ពាក់ព័ន្ធនឹងករណីនេះដែរ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ដាស់តឿនអ្នកសិល្បៈទាំងអស់នៅក្នុងទិវាវប្បធម៌ជាតិ កាលពីដើមខែមីនា ថា អ្នកសិល្បៈគ្រប់ទម្រង់ គួរឈប់យកហ្វេសប៊ុកធ្វើជាវេទិកាជេរបញ្ចោរ ឬហែកហួរគ្នា។ បើមានបញ្ហាអ្វីគួរទៅជជែកគ្នាដោយផ្ទាល់ ឬទូរស័ព្ទជជែកគ្នារកដំណោះស្រាយ ជាជាងមកហែកហួរគ្នាលើហ្វេសប៊ុកនាំធ្លាក់ចុះតម្លៃសិល្បករខ្មែរទាំងមូល៕