Nikon បើកឲ្យរៀនថ្នាក់ថតរូបលើអនឡាញ ឥតគិតលុយពេញមួយខែមេសា

  • 2020-04-03 03:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មេសា ថ្នាក់​រៀន​ថត​រូប​លើ​អនឡាញ​ចំនួន ១០ របស់ Nikon School គឺ​បើក​ឲ្យ​គ្រប់​គ្នា​ចូល​ទស្សនា​ដើម្បី​រៀន​តាម​​បាន​ដោយ​មិន​គិត​លុយ។ ថ្នាក់​រៀន​ទាំង​នេះ​ជា​ធម្មតា​មាន​តម្លៃ​ចន្លោះ​ពី ១៥ដុល្លារ ទៅ ៥០ដុល្លារ។

វគ្គ​​បង្រៀន​នីមួយៗ​គឺ​មាន​បង្រៀន​ដោយ​អ្នក​ជំនាញ​ខាង​ផ្នែក​ថត​រូប និង​មាន​ផ្ដល់​មេរៀន​ស៊ី​ជម្រៅ ដើម្បី​ឲ្យ​អ្នក​អាច​ថត​រូបភាព​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។ មាន​វគ្គ​បង្រៀន​ខ្លះ​គឺ​មាន​ទាក់ទង​នឹង​ផលិតផល Nikon ប៉ុន្តែ​វគ្គ​ភាគ​ច្រើន​គឺ​បង្រៀន​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ថត​រូប ដូច​ជា​ការ​បង្រៀន​អំពី​ការ​ថត​កូន​ក្មេង ឬ សត្វ​ចិញ្ចឹម ឬ​ការ​ផលិត​វីដេអូ​ចម្រៀង​ធម្មតា​ជា​ដើម។ ដូច​នេះ​ទោះ​បី​ជា​មិន​មាន​កាមេរ៉ា Nikon ក៏​អ្នក​អាច​អនុវត្តន៍​តាម​បាន។

ដើម្បី​អាច​ចូល​រៀន​បាន​ គឺ​ចូល​ទៅ​កាន់​វិបសាយ​ផ្លូវ​ការ​របស់ Nikon https://www.nikonevents.com/us/live/nikon-school-online/។ អ្នក​ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ​ដោយ​បំពេញ​ឈ្មោះ និង​អ៊ីមែល​ ទើប​អាច​ចូល​​ទស្សនា​វគ្គ​បង្រៀន​នីមួយៗ​បាន៕​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង