ត្រឹមពេល ២សប្ដាហ៍! ពលរដ្ឋអាមេរិក ១០លាននាក់ បាត់បង់ការងារដោយសារ Covid-19

  • 2020-04-03 04:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ​អាមេរិក​ជាង ១០​លាន​នាក់ ត្រូវ​បាន​រក​ឃើញ​ថា​បាត់បង់​ការងារ​របស់​ខ្លួន​ក្រោយ​វិបត្តិ​វីរុស​ឆ្លង Covid-19 បន្ដ​វាយ​ប្រហារ​បណ្ដាល​ឲ្យ​ប៉ះពាល់​សេដ្ឋ​កិច្ច​របស់​ប្រទេស។

យោង​តាម​ទិន្នន័យ​បង្ហាញ​ថា កាល​ពី​សប្ដាហ៍​មុន​មាន​មនុស្ស​ជាង ៦,៦​លាន​នាក់ បាត់​បង់ការងារ​ដែល​ជា​តួលេខ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ។ នៅ​មុន​នេះ​មួយ​សប្ដាហ៍​ទៀត មនុស្ស ៣,៣​លាន​នាក់ ក៏​បាន​រាយការណ៍​បាត់បង់​ការងារ​ផង​ដែរ។ តួលេខ​ដែល​ចេញ​ដោយ​ការិយល័យ​ការងារ​របស់​អាមេរិក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប្រជាជន​អាមេរិក​រាប់​លាន​នាក់ ជាប់​គាំង​នៅ​ផ្ទះ​ដើម្បី​ការពារ​ខ្លួន និង​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​វីរុស Covid-19។

ចំណែក​ឯ​ក្រុមហ៊ុន​វិនិយោគ Goldman Sachs បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា​សេដ្ឋកិច្ច​អាមេរិក នឹង​ធ្លាក់​ចុះ ៣៤% បើ​ធៀប​នឹង​ត្រី​មាស​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។ លើស​ពី​នេះ​ទៀត អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​សរុប​នៅ​សហរដ្ឋអាមេរិក នឹង​កើន​ឡើង ១៥% នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២០​នេះ។ យ៉ាង​ណា​មិញ ក្រុមហ៊ុន​ក៏​បាន​ព្យាករណ៍​ថា​ពាក់​កណ្ដាល​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច នឹង​អាច​ស្រោចស្រង់​មក​វិញ​នៅ​ចុង​ឆ្នាំ​នេះ៕

ប្រភព៖ Vice   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម