Yoonhak ក្រុម Supernova ក្លាយជាតារាកូរ៉េដំបូងដែលឆ្លង COVID-19
- 2020-04-03 06:28:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yoonhak ក្រុម Supernova ក្លាយជាតារាកូរ៉េដំបូងដែលឆ្លង COVID-19
ចន្លោះមិនឃើញ
មានសេចក្ដីរាយការណ៍មកថា តារាចម្រៀង Yoon Hak (Jung Yoon Hak) ដែលមានអាយុ ៣៧ឆ្នាំ និងត្រូវបានគេស្គាល់ច្បាស់ថាជាសមាជិកក្រុម Supernova មានផ្ទុកមេរោគ COVID-19 ធ្វើឲ្យលោកក្លាយជាតារាកូរ៉េដែលឆ្លងមេរោគនេះ។
ផ្អែកតាមបណ្ដាញសារព័ត៌មានចុះផ្សាយនៅថ្ងៃទី ០៣ ខែមេសានេះ បានឲ្យដឹងថា Yoon Hak បានធ្វើធ្វើតេស្ត និងរកឃើញថាកំពុងផ្ទុកមេរោគកូរ៉ូណា កាលពីថ្ងៃទី ០១ ខែមេសាម្ល៉េះ។ តារាចម្រៀង និងសម្ដែងរូបនេះ គឹជាសមាជិករបស់ Supernova និងក៏ជាផលិតករប្រចាំនៅប្រទេសជប៉ុនដែរ ហើយថ្មីៗលោកមានការងាមមញឹកខ្លាំងក្នុងនាមជាផលិតករ សម្រាប់កម្មវិធីប្រកួត G-EGG។
ជាក់ស្ដែងរម្លឹកទៅកាលពីថ្ងៃទី ២៤ ខែមីនា បន្ទាប់ពីចេញពីជប៉ុន និងត្រឡប់ចូលប្រទេសកូរ៉េវិញ Yoon Hak ហាក់ដូចជាកត់សម្គាល់ថាខ្លួនឯងមានអាការៈមិនស្រួល ជាសញ្ញានៃការធ្វើទុក្ខរបស់កូរ៉ូណា។ គិតថាមិនស្រួលលោកក៏បានទៅពិនិត្យនៅមន្ទីរពេទ្យ នៅថ្ងៃទី ៣១ ខែមីនា ហើយ ១ថ្ងៃក្រោយទើបលទ្ធផលចេញមកថាលោកពិតជាមានកូរ៉ូណាក្នុងខ្លួនមែន។ បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលខ្លួននៅដាច់ដោយឡែកពីគេ និងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រុមគ្រូពេទ្យ៕