ជួយអាជីវករឆ្លងគ្រាលំបាកដោយកូវីដ សេវាទូទាត់ថ្មីមួយបើកឲ្យប្រើសេរី ឥតគិតថ្លៃពី ផាយ ផេ

  • 2020-04-04 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគកូវីដ១៩ អាជីវកម្ម​ទាំង​តូច​​ និង​ធំ​ជុំវិញ​ពិភព​លោក​ ត្រូវ​​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។ ពិត​ណាស់​ក្នុង​អំឡុង​ពេល​នេះ ការ​ថែ​រក្សា​សុវត្ថិភាព និង​សុខភាព​របស់​អ្នក​ឲ្យ​បាន​ល្អ គឺ​សំខាន់​បំផុត តែ​សុខភាព​អាជីវកម្ម​ដែល​ជា​របរ​ចិញ្ចឹម​ជីវិត​របស់​អ្នក ក៏​សំខាន់​ដូច​គ្នា​ដែរ ។ ដើម្បី​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន អាជីវកម្ម​ភាគ​ច្រើន បាន​បត់​បែន​ចង្វាក់​ផលិតកម្ម និង​ផលិតផល​របស់​ខ្លួន​ និង ​បាន​​ណែនាំ​សេវា​ដឹក​ជញ្ជូន​ដល់​ទីតាំង ឆ្លើយ​តប​នឹង​ការ​កាត់​បន្ថយ​ការ​ចេញ​ក្រៅ​ដើម្បី​អនុវត្ត​ការ​រក្សា​គម្លាត​សង្គម។

ការ​ងាក​មក​ប្រើ​ប្រាស់​សេវា​​ទូទាត់​តាម​បែប​ឌីជីថល ដែល​ពុំ​តម្រូវ​ឲ្យ​ប្រើ​ក្រដាស​ប្រាក់(Contactless) ក៏​ត្រូវ​បាន​ណែ​នាំ និង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ដោយ​ ធនាគារជាតិនៃកម្ពុជា ​ផង​ដែរ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព កាត់​បន្ថយ​អត្រា​ប្រឈម​នៃ​ការ​ឆ្លង​ ព្រោះ​មេរោគ​កូវីដ​១៩ អាច​ទំ​ជាប់​លើ​ផ្ទៃ​នានា​ រួម​ទាំង​ក្រដាស​ប្រាក់​ផង​ដែរ។​

ទោះ​កំពុង​មាន​តម្រូវ​ការ​ខ្ពស់ តែ​សេវា​ទូទាត់​ឌីជីថល របស់​ ផាយ ផេ ក្នុង​ពេល​ថ្មី​ៗ​នេះ ​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​ (FREE) ហើយ​ផាយ​ផេ ថែម​ទាំង​ផ្តល់​នូវ​យុទ្ធសាស្ត្រ​ជួយ​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​របស់​អ្នក​ទៅ​កាន់​អតិថិជន​ផាយ​ផេ​ទាំង​អស់​ទៀត​ផង​។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផេក​របស់​ ផាយ​ ផេ ​។

ឥលូវ​នេះ​ម្ចាស់​អាជីវកម្ម​ទាំង​អស់​អាច​ផ្សារ​ភ្ជាប់​ទៅ​កាន់​អតិថិជន​របស់​ផាយផេ ទាំង ៣០ម៉ឺន​នាក់​យ៉ាង​ងាយ ដោយ គ្រាន់ តែ ធ្វើ ការ ចុះ​ឈ្មោះ​បង្កើត​គណនី អាជីវកម្ម​របស់​ខ្លួន (​Profile Business) ដោយ​ខ្លួន​ឯង​ក្នុង​កម្មវិធី Pi Pay តាម​ទូរស័ព្ទ​ ដោយ​មិន​តម្រូវ​ឲ្យ​មាន​​ឯកសារ​ក្រដាស​ស្នាម​អ្វី​ឡើយ ពោល​គឺ ត្រូវ​ការ​តែ​លេខ​ទូរស័ព្ទ​ប៉ុណ្ណោះ។

ផ្តល់​ភាព​ងាយ​ស្រួល និង​ផល​ចំណេញ​ច្រើន​ដល់​ម្ចាស់​អាជីវកម្ម​ ដូចជា ​៖

  • មិន​គិត​ថ្លៃ​សេវា​ប្រើ​ និង​ជួយ​ផ្សព្វផ្សាយ​ទៅ​អតិថិជន Pi Pay ចំនួន ៣០ម៉ឺននាក់
  • គ្មាន​តម្រូវ​ការ​ឯកសារ ឬ ទៅ​ចុះ​ឈ្មោះ​ប្រើ​ដល់​ទីតាំង
  • មិន​បាច់​បង់​ថ្លៃ​តម្កល់​ម៉ាស៊ីន POS Deposit
  • ដំឡើង​បាន​ស្រួល​ដោយ​ខ្លួនឯង គ្រប់​ពេល និង​ គ្រប់​ទី​កន្លែង (តាម Play Store ឬ AppStore)
  • ត្រូវការ​តែ​លេខ ទូរស័ព្ទ ១ ប៉ុណ្ណោះ
  • បង្កើត​ភ្លាម ​​អាច​ប្រើ​បាន​ភ្លែត ស្រួល​ប្រើ ទូទាត់​រហ័ស​តាមរយៈ ការ​ស្កេន​កូដ QR ​ឬ ផ្ញើរ​ប្រាក់​ចូលក្នុង​គណនី ផាយ ផេ (លេខទូរស័ព្ទ ដែល​បាន​ចុះ​ឈ្មោះ)។
  • ចំណេញ​ប្រាក់ 3% ត្រលប់​មក​វិញ​ក្នុង​ទម្រង់​ជា ផាយ ផេ រីវត រាល់ពេល​បញ្ចូល​លុយ​ទូរស័ព្ទ​ឲ្យ​ខ្លួន​ឯង ឬ អតិថិជន​របស់​អ្នក​។
  • អាច​ធ្វើ​ការ​ដក​សាច់​ប្រាក់​ គ្រប់​ពេល​វេលា តាម​រយៈ​គ្រិះ​ស្ថាន​ហិរញ្ញវត្ថុ​ជា​ដៃ​គូ របស់​ ផាយ ផេ ជាច្រើន ដូចជា​៖ អម្រឹត , ធនាគារ​ ស្ថាបនា, AMK (នៅតាម​សាខា និង​ភ្នាក់ងារ​), និង ធនាគារ ABA ។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់​ទង​​ លេខ ១៨ ០២ ០០ ៩៩ ៩៩ (ឥត​គិត​ថ្លៃ)៕

អត្ថបទ៖ លីដា

អត្ថបទពេញនិយម