ទោះ​មាន​កូវីដ ការប្រកួត «ធីតាឯកសង្ក្រាន្ត» គ្រងតំណែងតួអង្គទេវតាឆ្នាំថ្មីនេះ បន្តដល់រកឃើញម្ចាស់ជយលាភី

  • 2020-04-05 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រជែង​ ជ្រើសរើស​ «ធីតា​ឯក​សង្ក្រាន្ត​» ជា​លើក​ដំបូង​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២០​នេះ ដែល​បាន​ចាប់​ផ្តើម ​តាំង​ពី ចុង​ខែ​កុម្ភៈ ២០២០ ឥលូវ​បាន​បិទ​បញ្ចប់​ហើយ ពោល​គឺ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​រក​ម្ចាស់​ជយលាភី ធីតា​ឯក​សង្ក្រាន្ត​ ដំណើរការ​ទៅ​តាម​គម្រោង កាលពី​ថ្ងៃទី ៣ ខែ​មេសា ២០២០ នេះ នៅ​សណ្ឋាគារ​ Anik Palace ក្រុង​ភ្នំពេញ។

ទោះ​រអាក់រអួល​ដោយ​សារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ កូវីដ១៩ តែ​ការ​ប្រកួត​នេះ​នៅ​តែ​បន្ត​ដំណើរ ដោយ​បាន​ផ្លាស់​ប្តូរ​ ពីការកម្មវិធី​ប្រកួត​ដោយ​បើក​ចំហ​ជា​សាធារណៈ​​ មក​ជា​ការ​ប្រកួត​ ដោយមានការថតទុក ដែលមិនមានការចូលរួមពីសំណាក់មហាជននោះឡើយ។ កម្មវិធីនេះប្រព្រឹត្តទៅ ដោយមានការកំណត់នូវចំនួនមនុស្សចូលរួម ដើម្បីឲ្យស្របទៅតាមគោលការណ៏របស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺ កូវីដ១៩។

យោ​ង​តា​មក​ការ​ផ្តល់​ព័ត៌មាន​ពី ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក (FUN Entertainment) ដែល​ជា​អ្នក​រៀប​ចំការ​ប្រកួត​នេះ​បាន​ឲ្យដឹង​ថា​ ៖ « យើង​នៅ​តែ​បន្ត​ដំណើរ​ការ​នៃ​ការ​ប្រកួត​នេះ​តាម​លំដាប់​លំ​ដោយ​ដែល​គ្រោងទុក ដោយ​ការ​ប្រុង​ប្រយ័ត្នគ្រប់​ជំហាន​ ក្នុង​ការ​រៀបចំ ដើម្បី​ធានា​បាន​សុវត្ថិភាព​បុគ្គលិក ក៏​ដូចជា​បេក្ខនារី​ធីតា​ឯក​របស់​យើង ពីមេរោគកូវីដ១៩​»។

«ដើម្បី​ធានា​បាន​តម្លាភាព​ក្នុង​ការ​ប្រកួត យើង​បាន​ថត​ទុក​ដំណើរការ​នៃ​ការ​ប្រកួត វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ដែល​យើង​បាន​ជម្រុះ ពី​បេក្ខនារី ៧រូប មក​ ៣រូប ដែល​ជា​ម្ចាស់​ជយលាភី ធីតាឯក​សង្ក្រាន្ត​ប្រចាំ​ឆ្នាំ​២០២០ ។​ ក្នុង​នោះ មាន​ម្ចាស់​ជយលាភី​ឯក នឹងបានគ្រង​មកុដ ធីតាឯក ជាមួយវិញ្ញាបនប័ត្រ, ពានរង្វាន់ និងទឺកប្រាក់ ៣០០០ដុល្លារ, ជយ​លាភី​រងទី ២ ត្រូវបានគ្រងម្គុដរង រួមជាមួយវិញ្ញាបនប័ត្រ, ពានរង្វាន់ និងទឹកប្រាក់ ២០០០ដុល្លារ, ជយលាភី​ទី ៣ ក៏ទទួលបានម្គុដលេខ៣ រួមជាមួយវិញ្ញាបនប័ត្រ, ពានរង្វាន់ និងទឹកប្រាក់ ១៥០០ដុល្លារ , ហើយ​ចំណែក​អ្នក​ឈ្នះ​ចាប់​ពី​លេខ ៤ ដល់​លេខ ៧ នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ រួមជាមួយទឹកប្រាក់ ៦០០ដុល្លារ» ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី ​ អ្នក​នាង សំណាង ពុទ្ធានី អ្នក​នាំ​ពាក្យ និង​ជា​តំណាង​ក្រុមហ៊ុន ហ្វឺស យូណាយ ណេត​វើក អេន​ធើ​ធេន​ម៉ិន ឯ.ក (FUN Entertainment)។

ដើម្បី​ក្លាយ​ជាម្ចាស់​​ជយលាភី​ធីតា​ឯក មិន​ទាមទារ​តែ​សម្រស់​នោះ​ទេ កម្រិត​ចំណេះដឹង អត្តចរិត និង​អកប្បកិរិយា ​សមសួន ក៏​សំខាន់​ដែរ។ អ្នក​នាង​បញ្ជាក់​បន្ថែម។

គណៈកម្មាការ​ដាក់ពិន្ទុ ក្នុង​កម្មវិធី​ប្រកួតផ្តាច់ព្រ័ត្រ​ ធីតាឯកសង្រ្កាន្ត ២០២០

គោល​បំណង​សំខាន់​នៃ​ការ​រៀបចំ​ ធីតា​ឯក​សង្ក្រាន្ត​នេះ​ឡើង គឺ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​ខ្មែរ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី និង​ផ្ញើ​សារ​អប់រំ​ដល់​​យុវវ័យ​ជំនាន់​ថ្មី ឲ្យ​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ប្រពៃណី​ទំនៀមទម្លាប់​ផូរផង់​របស់​ខ្មែរ​យើង​។

តួយ៉ាង​ជយលាភី​ធីតា​ឯក​សង្ក្រាន្ត​ទាំង ៧ នឹង​ត្រូវ​ចូល​រួម​ថត​វីដេអូ​ទេវតា​ឆ្នាំ​ថ្មី ពុទ្ធស័ករាជ ២៥៦៤ ដែល​គ្រោង​ចាក់​ផ្សាយ​លើ​ទូរទស្សន៍​ជាតិ​កម្ពុជា ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ឆាប់​ៗនេះ។

សូម​រង់​ចាំ​មើល​ទាំ​អស់​គ្នា ​ថា តើបេក្ខនារីណា ដែលជាប់ជា «ធីតាឯកសង្ក្រាន្តប្រចាំឆ្នាំ ២០២០» និងមានសម្រស់ស្រស់​ស្អាត​ផូរផង់​ប៉ុណ្ណា កុំភ្លេចតាមដាន ហ្វេសប៊ុក​ផេក​របស់ Fun Entertainment នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០ នេះ៕

អត្ថបទ៖ លីដា