ស៊ូ យ៉ាទី៖ ខ្ញុំ​នឹក​បាល់​ទាត់​ខ្លាំង​​ណាស់

  • 2020-04-06 04:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ខ្ញុំ​នឹក​បាល់​ទាត់​ខ្លាំង​ណាស់»។ នេះ​ជា​សម្ដី​របស់​អ្នកចាំទី​ដៃស្អិត​​ក្លឹប​ណាហ្គា​វើលដ៍ និង​ជម្រើស​ជាតិ​កម្ពុជា ស៊ូ យ៉ាងទី ប្រាប់​មក​កាន់ Sabay កាល​ពី​ពេល​ថ្មីៗ​ បន្ទាប់​ពី​បាល់​ទាត់​ក្នុង​ប្រទេសកម្ពុជា ​ត្រូវ​បាន​សហព័ន្ធប្រកាសផ្អាក​សកម្មភាព ជាបណ្ដោះ​អាសន្ន​ ដោយសារ​ជំងឺ​រាតត្បាត Covid-19។

ក្រៅ​ពី​នឹកសកម្មភាពបាល់​ទាត់​ហើយ​នោះ អ្នក​ចាំទី​ជើង​ចាស់​របស់​កម្ពុជា​ ក៏​បាន​បង្ហាញ​អារម្មណ៍​នឹកមិត្ត​រួម​ក្រុម គ្រូ​បង្វឹក ​ក្រុម​ការងារ​ និងអ្នកគាំទ្រដូច​គ្នា។

អ្នកចាំទី​ដៃទី​មួយ ស៊ូ យ៉ាទី ក៏ដូចជាកីឡាករផ្សេងដែរ ត្រូវ​បាន​ក្លឹបណាហ្គា​វើលដ៍​អនុញ្ញាត​ ឱ្យ​ហ្វឹក​ហាត់​នៅ​ផ្ទះរៀងខ្លួន ដើម្បី​ការ​ពារនិង​កាត់​បន្ថយ​ ការ​រីករាលដាល​នៃ​ជំងឺ Covid-19។ ក្នុង​មួយថ្ងៃ យ៉ាទី ហាត់​ខ្លួន​ឯង​មួយ​ម៉ោង​ គឺ​ចាប់​ពី​ម៉ោង ៤ ដល់​ម៉ោង​ ៥​ ល្ងាច។

ជុំ​វិញ​ការ​ហ្វឹក​​ហាត់​នៅ​ផ្ទះ​នេះ យ៉ាទី បាន​ឱ្យ​ដឹ​ងថារូបគេជួប​ការ​លំបាក និង​ភាពតាន​តឹង​​ខ្លះ​ដែរ ដ្បិត​ការ​ហ្វឹក​ហាត់​មាន​តែ​ម្នាក់​ឯង មិនដូចនៅទីលានហ្វឹកហាត់។

យ៉ាទី ពន្យល់​ថា ៖«​ពិបាក​ដែរ​ហាត់​នៅ​ផ្ទះ ព្រោះ​យើង​ហាត់​តែ​ឯង យើង​មាន​អារម្មណ៍​តាន​តឹង​ធុញ បើ​យើង​ហាត់​ជាមួយ​ក្រុម យើង​បាន​ជួប​ជុំ​គ្នា​​​និយាយ​លេង​សើច​ជាមួយគ្នា យល់​ចិត្ត​គ្នា»។

បន្ថែម​លើ​នេះ​អតីត​កីឡាករ​ភ្នំពេញក្រោន និង​បឹង​កេត បាន​បន្ត​ថា ហាត់​នៅ​ផ្ទះ​​រូប​​គេ​បាន​ហាត់​តែ​កម្លាំង និងកាយសប្បទាប៉ុណ្ណោះ (Fitness) មិន​បាន​ហ្វឹក​ហាត់​គ្រប់​បច្ចេកទេស ដូចនៅ​លើ​ទីលាន​ជាមួយ​គ្រូ និង​មិត្ត​រួម​ក្រុម​ឡើយ​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី