ចង់ទុកដាក់ពូជស្រូវឲ្យបានល្អ ១០០% ត្រូវធ្វើតាមការណែនាំមួយនេះ

  • 2020-04-06 09:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កន្លងមកអ្នកទិញអង្ករ រមែងត្អូញត្អែរអំពី ការទិញអង្ករដាំបាយទៅ មិនសូវឆ្ងាញ់ដូចមុន ហើយមានអារម្មណ៍ប្លែកថា អង្ករទំនងមិនសុទ្ធ។ កត្តាព្រួយបារម្ភទាំងនេះ គឺមានមូលហេតុជាច្រើន ដែល Sabay ធ្លាប់បានចុះផ្សាយកន្លងមក ប៉ុន្ដែមាន១ចំណុច ក្នុងចំណោមហេតុផលជាច្រើន ការទុកដាក់ពូជស្រូវមិនបានល្អក៏ធ្វើឲ្យពូជនោះមិនល្អ ឬក្លាយជាដើម ដែលធ្វើឲ្យការដាំដុះរបស់យើងបានស្រូវមិនល្អ កិនជាអង្ករក៏មិនសូវល្អដែរ។

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ចុច​ត្រង់​នេះ

តើត្រូវធ្វើដូចម្ដេចដើម្បីទុកពូជស្រូវឲ្យនៅសុទ្ធ ១០០%? ឆ្លើយតបនឹងសំណួរនេះ លោក ផង់ ផល្លា នាយកគ្រប់គ្រង “ស្រែខ្មែរ” បានពន្យល់ប្រាប់ថា ដើម្បីធ្វើឲ្យការទុកដាក់ពូជស្រូវបានសុទ្ធល្អនោះ គឺតើត្រូវជ្រើសរើសរកប្រភពផ្គត់ផ្គង់ដែលមានការទទួលស្គាល់គុណភាពពីស្ថាប័ណពាក់ពាន់ និងមិនត្រូវទុកពូជចោលលើពី ៦ ខែឡើយត្រូវយកទៅដាំឲ្បបានលឿនកាន់តែល្អ។

លោក ផង់ ផល្លា បានពន្យល់បន្ថែមថា កិច្ចការដ៏លំបាករបស់កសិករក្នុងការរក្សាទុកពូជឱ្យនៅសុទ្ធ១០០% ប៉ុន្តែប្រសិនបើកសិករអនុវត្តត្រឹមត្រូវតាមបច្ចេកទេស គឺពួកគាត់អាចរក្សាកម្រិតភាពសុទ្ធបានក្នុងកម្រិតខ្ពស់។ តើកសិករត្រូវធ្វើដូចម្តេច?

  • ត្រូវផ្លាស់ប្តូរពូជ២ទៅ៣រដូវម្តង។ មានន័យថា កសិករត្រូវទិញគ្រាប់ពូជគ្រឹះ (Foundation Seed) ឬគ្រាប់ពូជចុះបញ្ជី (Registered Seed) រាល់២ទៅ៣រដូវម្តង។

  • រៀបចំដីស្រែឱ្យបានល្អ ដើម្បីសម្លាប់ស្មៅ និងស្រូវដុះមួរ និងកៀរពង្រាបដីឱ្យស្មើរ។

  • ដាំដុះតាមបច្ចេកទេសផលិតកម្មគ្រាប់ពូជ (គ្រប់គ្រងទឹកក្នុងស្រែ បាចជីបំប៉ន និងបាញ់ថ្នាំកម្ចាត់សត្វល្អិតបើសង្កេតឃើញមានការបំផ្លាញ។

  • នៅក្នុងស្រែកសិករត្រូវចុះដកឬកាត់ពូជលាយ ដកឬកាត់ដើមកើតជំងឺ និងសម្អាតស្មៅក្នុងស្រែ។

  • ច្រូតស្រូវនៅពេលសង្កេតឃើញស្រូវក្នុងស្រែទុំស្រុះគ្នាល្អ ៨៥-៩០%។

  • ច្រូតកាត់ និងបោកបែនដោយដៃ។ តែបើក្នុងករណីកសិករចង់ប្រើម៉ាស៊ីនច្រូត ត្រូវសម្អាតម៉ាស៊ីនច្រូតឱ្យស្អាត (ជៀសវាងពូជលាយ) មុនពេលប្រមូលផលពូជ។

  • បោកបែន និងហាលសម្ងួត ដោយមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុត (ជៀសវាងការលាយឡំពូជ)។

  • ហាលសំងួតឱ្យនៅកម្រិតអត្រាសំណើមគ្រាប់១២-១៣% ។

  • ទុកដាក់គ្រាប់ពូជដាច់ដោយឡែក ពីស្រូវចំណី។

លោកបាននឲ្យដឹងទៀតថា ពូជស្រូវសុទ្ធ ១០០% មានប្រយោជន៍ ដូជា៖

  • ចំណេញថ្លៃដើមពោលគឺកាលណាប្រើពូជសុទ្ធល្អគឺប្រើគ្រាប់ ពូជតិចជាជាងពូជមិនសុទ្ធ

  • ភាគរយដំណុះគ្រាប់ខ្ពស់ដែលធ្វើអោយបានទិន្នផលច្រើន

  • ការលូតលាស់សន្ទូងឬដើមស្រូវបានលឿននិងសុខភាពល្អ

  • ភាពធន់ទ្រាំទៅនឹងភាពស្ត្រេសនិងជម្ងឺស្រូវ

  • រស់ជាតិនៃទន្នផលអង្ករដាំបាយបានឆ្ងាញ់ពិសារ

  • កសិករលក់ស្រូវបានថ្លៃ

ចំពោះការឆ្លើយតបនឹងសំណួរថា តើប៉ុន្មានភាគរយ ដែលកសិករ ចេះទុកដាក់ពូជស្រូវឲ្យបានល្អ?​ លោក ផង់ ផល្លា បានលើកឡើងថា «ខ្ញុំពិបាកសន្និដ្ឋានបានថាប៉ុន្មានភាគរយណាស់ តែជាការអង្កេតជាក់ស្តែងមានភាគរយតិចតួចបំផុត ដែលកសិករបានយល់ និងទទួលស្គាល់ថាការប្រើប្រាស់ពូជសុទ្ធមានគុណសម្បត្តិល្អ»

១. ចង់ដឹងអង្ករខ្មែរសុទ្ធល្អ ១០០% អាចសាក២ចំណុចនេះ

២. មិនបានចេញក្រៅ បារម្ភអស់ស្បៀង? ឥលូវអាចទិញអង្ករតាមអនឡាញស្រួលដឹកជូនរហ័សទាន់ចិត្ត

៣. ចង់បានអង្ករក្រអូប សុទ្ធល្អ ដឹងទិញអង្ករខែណា ដាំបាយឆ្ងាញ់?

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ ចុច​ត្រង់​នេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា