អនុសេនីយ៍ត្រី ឃុន ឌីម៉ា ​បរិច្ចាគ​ប្រាក់​ខែ​ខ្លួន​១០​ម៉ឺន ​រយៈ​ពេល​៥​ខែ ​ប្រយុទ្ធប្រឆាំង Covid-19

  • 2020-04-07 07:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​តាម​បង្ហោះ​របស់​ Page ​Phnom Penh Gendarmerie ​អនុសេនីយ៍ត្រី ​ឃុន ឌីម៉ា ​ជំនួយការ​ វរ​សេនា​តូច​លេខ១ ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ប្រកាស​បរិច្ចាគ​ប្រាក់​បៀវត្ស ​ចំនួន​១០​ម៉ឺនរៀល​ ក្នុង​មួយ​ខែ ​រយៈពេល​៥​ខែ ​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩។

អ្នក​ប្រដាល់​ ឃុន ឌីម៉ា ​ដែល​មាន​ការងារ​ជា​ជំនួយការ ​វរសេនាតូចលេខ១​ កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី០៧ ​ខែមេសា ឆ្នាំ២០២០នេះ​ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន​ ចំនួន​១០ម៉ឺន​រៀល ក្នុងមួយខែ ​សម្រាប់រយៈពេល៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូន​ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជ​ម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​សម្រេចបរិច្ចាគ​ប្រាក់​បៀវត្ស​របស់សម្តេចចំនួន៧ខែ​ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេច​តេជោ​ដែលបរិច្ចាគនេះ ​គឺរាប់ចាប់ពីខែមីនា ​រហូតដល់​ខែកញ្ញា​ ឆ្នាំ២០២០។ ​គិត​ត្រឹម​បច្ចុប្បន្ន​នេះ ​កម្ពុជា​ទទួល​បាន​ប្រាក់​ប្រមាណ​ជា​ជាង​១០​លាន​ដុល្លារ​ហើយ​ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​មេរោគ Covid-19 ​ពី​សប្បុរសជន​នានា៕

អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទថ្មី