Ronaldinho ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ហើយ​ ក្រោយ​ជាប់​អស់​៣២​ថ្ងៃ

  • 2020-04-08 01:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Ronaldinho ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​​ក្នុង​ប្រទេស​ប៉ារ៉ាហ្គាយ​ហើយ ដោយ​ប្ដូរ​ទៅ​ឃុំ​ខ្លួន​នៅ​សណ្ឋាគារ​វិញ ទាក់ទង​ជាប់​ពី​បទ​ប្រើ​លិខិត​ឆ្លងដែន​ក្លែងក្លាយ។

វីរបុរស​ប្រេស៊ីល​វ័យ​៤០​ឆ្នាំ​ត្រូវ​បាន​ជាប់​ឃុំឃាំង​ដោយ​ចោទប្រកាន់​ព្យាយាម​ចូល​ប្រទេស​ប៉ារ៉ាហ្គាយ​ជាមួយ​​ឯកសារ​ក្លែងក្លាយ។ ប៉ុន្តែ​​ពេល​នេះ​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​បី​ពន្ធនាគារ​ក្រោម​លក្ខខ័ណ្ឌ​​ប្ដូរ​ទៅ​នៅ​សណ្ឋាគារ​វិញ។

​​Ronaldinho នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ នៅ​ឯ​សណ្ឋាគារ Hotel Palmaroga ក្នុង​ទីក្រុង Asuncion ប្រទេស​ប៉ារ៉ាហ្គាយ។ អតីត​កីឡាករ​របស់​ក្លឹប Barcelona​និង​​បង​ប្រុស ត្រូវ​បាន​ឲ្យ​ចេញ​ពី​ពន្ធនាគារ បន្ទាប់​ពី​ជាប់​អស់​៣២​ថ្ងៃ ជាមួយ​នឹង​ការ​ប្រឈម​​ដាក់​ទោស​៦​ខែ។

តាម​ការ​ដោយ​ដឹង អ្នក​ទាំង​ពីរ​ត្រូវ​ដោះលែង​​ពី​គុក បន្ទាប់​បង់​ប្រាក់​អស់​១,៣​លាន​ផោន។ ពួកគេ​បាន​ជួប​ចៅក្រម​ Gustavo Amarillo​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ដើម្បី​បើក​សវនាការ​ពិនិត្យ​ការ​កាត់​ទោស​។ ក្នុង​នោះ​បាន​សម្រេច​ឲ្យ ​Ronaldinho និង​បង​ប្រុស​អាច​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ