គ្មាន​កន្លែង​សម្រាប់ CR7 ឡើយ សម្រាប់​​មិត្ត​រួម​ក្រុម​១១​នាក់​ល្អ​បំផុត​របស់ Giggs នៅ United

  • 2020-04-08 03:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo និង Nemanja Vidic មិន​មាន​ឈ្មោះ​ក្នុង​​បញ្ជី​មិត្ត​រួម​ក្រុម​១១​នាក់​ល្អ​បំផុត​របស់ Ryan Giggs នៅ Manchester United ឡើយ។

ក្លឹប​បិសាច​ក្រហម​ទើប​តែ​បញ្ចេញ​​បញ្ជី​ឈ្មោះ​ខាង​លើ​ សម្រាប់​មិត្ត​រួម​ដែល​ធ្លាប់​លេង​ច្រើន​រដូវ​កាល​ជាមួយ Giggs និង​ឈ្នះ​ពាន​ជាមួយ​គ្នា។ អវត្តមាន​របស់ Ronaldo និង Vidic ដោយ​សារ​តែ​មាន​មិត្ត​រួម​ក្រុម​ផ្សេង​ទៀត​មាន​​គុណភាព​ជាង​ពួក​គេ។

ក្នុង​ចំណោម​១១​នាក់​នោះ អ្នក​ចាំ​ទី​​ត្រូវ​បាន​ជ្រើសរើស Peter Schmeichel។ នៅ​​ខាង​មុខ​គេ​មាន​ខ្សែ​ការពារ​៤​រួប​រួម​មាន Gary Neville, Rio Ferdinand, Mikael Silvestre និង Denis Irwin។ សម្រាប់​ខ្សែ​បម្រើ​កណ្ដាល​មាន  Roy Keane, Nicky Butt និង Paul Scholes។ ប្រយុទ្ធ​ខាង​លើ​មាន David Beckham, Ole Gunnar Solskjaer និង Wayne Rooney។

Ryan Giggs គឺ​ជា​ម្ចាស់​កំណត់ត្រា​បង្ហាញ​ខ្លួន​ប្រកួត​ឲ្យ​ Man Utd បាន​ច្រើន​ជាង​គេ​៩៦៣​ប្រកួត។ គេ​ធ្លាប់​ឈ្នះ​ពាន​ចំនួន​២៥​នៅ Old Trafford រួមមាន​ Premier League ១៣​ដង​ផង​ដែរ៕​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ