រឿង "បន្ទប់ចត្ដាឡីស័ក" មាន​អត្ថន័យ​អប់រំ​ល្អ អំពី​ការ​ទប់​ស្កាត់​ការ​រីករាល​ដាល Covid-19

  • 2020-04-08 06:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ស្លឹកពោធិ៍ បាន​ចេញ​ភាពយន្ត​អប់រំ​ខ្នាត​ខ្លី​មួយ​ទាក់ទង​នឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត នៃ​មេរោគ​ផ្លូវដង្ហើមកូវីដ-១៩។

ការ​ដាក់​ឲ្យ​ពលករ​ទើប​ត្រឡប់​មក​ពី​បទេស​រស់នៅ​ដាច់​ដោយ​ឡែក ឬ​ត្រូវ​រស់នៅ​ក្នុង​បន្ទប់​ចត្តាឡីស័ក​រយៈ​ពេល​១៤ ថ្ងៃ មុន​ជួប​ប្រស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់ គ្រួសារ និង​សង្គម​ជាតិ គឺ​ជា​ចំណុច​ស្នួល​ក្នុង​រឿង​​នេះ។

តើ​ប្រិយមិត្ត បាន​ទស្សនា​រឿង​អប់រំ​ខ្លី​នេះ​ហើយ ឬ​នៅ? បើ​នៅ​ទេ តោះ...ទស្សនា​ទាំង​អស់​គ្នា ដើម្បី​ទទួល​បាន​នូវ​គតិ​អប់រំ​ថ្មី​មួយទៀត ហើយ​វាក៏​អាច​ជួយលោកអ្នកបានដែរ បើ​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​សាច់​រឿង​នេះ៖

ចំពោះ​ពលរដ្ឋ ឬ​ពលករ​ដែល​ទើប​ត្រឡប់​មក​ពី​បរទេស​ដែល​សង្ស័យ​ពី​កូវីដ-១៩ ហើយ​ពុំ​មាន​លទ្ធភាព​រៀបចំ​បន្ទប់​ចត្ដាឡីស័ក​ដើម្បី​ស្នាក់នៅតាមដានសុខភាព​ផ្ទាល់​ខ្លួន ក្រសួងសុខាភិបាល ក៏​បានគិតគូរ​លើ​បញ្ហា​នេះ​ដែរ។

រាជរដ្ឋាភិបាល​​កម្ពុជា តាមរយៈក្រសួង​សុខាភិបាល​ បាន​អនុវត្ត​ជាក់​ស្ដែង​ដោយ​រៀបចំ​កន្លែង​មួយ​ចំនួន​ដើម្បី​ទទួល​ពលករ​ទើប​ត្រឡប់​មក​ពី​បរទេស​ដែលសង្ស័យ​ថា​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ដាក់​ឲ្យ​រស់នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​ពួកគេ។ គេសង្ឃឹមថា រឿអប់រំខ្លីនេះក៏នឹងជួយដល់ការទប់ស្កាត់កូវីដ-១៩ ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ