Solskjaer៖ Man Utd នឹង​កេង​ចំណេញ​ពី​ជំងឺ​កូវីដ-១៩ ក្នុង​ទីផ្សារ​កីឡាករ

  • 2020-04-08 11:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer អ្នក​ចាត់ការ​ក្លឹប Manchester United បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹប​របស់​លោក​អាច​នឹង​កេង​ចំណេញ​ពី​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ទីផ្សារ​កីឡាករ។

លោក​បាន​និយាយ​ថា៖ " បាល់​ទាត់​នឹង​ត្រលប់​មក​ធម្មតា​វិញ​ក្នុង​ពេល​ខាង​មុខ ហើយ​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​។ យើង​ចង់​ល្អ​ដាច់​គេ​គ្រប់​យ៉ាង ហើយ​ប្រាកដ​ណាស់​ក្នុង​ពេល​នេះ យើង​កំពុង​តែ​និយាយ​ជាមួយ​កីឡាករ ពី​ផែនការ​របស់​យើង ពី​ក្បួន​យុទ្ធសាស្ត្រ​ជា​ដើម " ។

លោក​បាន​បន្ត​ថា៖ " ក្រោយ​មក​យើង​មើល​ក្នុង​ទីផ្សារ​កីឡាករ គ្មាន​នរណា​ដឹង​ថា​ ទីផ្សារ​កីឡាករ​នឹង​ប្រែ​ជា​យ៉ាង​ណា​? គ្មាន​នរណា​ដឹង​ថា ក្លឹប​ណា​ត្រូវ​លក់​កីឡាករ? [ដើម្បី​ដោះ​ទាល់] ខ្ញុំ​ដឹងថា Man Utd ជា​ក្លឹប​មាន​សេដ្ឋកិច្ច​ល្អ​ជាង​គេ ហើយ​ខ្ញុំ​ប្រាកដ​ថា ក្លឹប​យើង​មាន​សមត្ថភាព​ក្នុង​កិច្ចការ​អស់​ទាំង​នេះ " ។

អំឡុង​កូវីដ​-១៩ នេះ ប្រកួត​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ទ្វីប​អឺរ៉ុប (លើក​លែង​តែ​ប្រទេស​បេឡារូស) បាន​ផ្អាក​អស់​ហើយ។ កំឡុង​ពេល​ផ្អាក​នេះ​ ក្លឹប​មួយ​ចំនួន​ក៏​ត្អូញត្អែរ​ពី​បញ្ហា​ចំណូល​ផង​ដែរ ខណៈ​ក្លឹប​មួយ​ចំនួន​ប្រុង​នឹង​ប្រកាស​ក្ស័យធន​ហើយ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី