Reus ប្រាប់មូលហេតុដែលខ្លួនគ្មានថ្ងៃចោល Dortmund ទៅ Bayern
- 2020-04-09 00:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Reus ប្រាប់មូលហេតុដែលខ្លួនគ្មានថ្ងៃចោល Dortmund ទៅ Bayern
ចន្លោះមិនឃើញ
Marco Reus បានបញ្ជាក់ម្ដងទៀតថារូបគេគ្មានថ្ងៃទៅលេងនៅ Bayern Munich ឡើយក្នុងមួយអាជីពនេះពោលគឺនៅតែ Borussia Dortmund មួយគត់បើលេងនៅអាល្លឺម៉ង់។
រម្លឹកកាលពីជិត១០ឆ្នាំមុន ក្រោយឈ្នះ Bundesliga ២សម័យកាលជាប់គ្នាក្រោមការដឹកនាំរបស់លោក Jurgen Klopp ប្រធានក្រុមវ័យ៣០ឆ្នាំរូបនេះត្រូវ Bayern Munich ព្យាយាមទាក់ទងយកទៅ។ មិត្តរួមក្រុមដូចជា Mario Gotze, Robert Lewandowski និង Mats Hummels សុទ្ធតែរបូតទៅទឹកដី Allianz Arena ទាំងអស់។
Reus ដែលកាលណោះកំពុងពេញជើង និងទេពកោសល្យបានបដិសេធមិនទៅក្លឹបយក្សនៅទីក្រុងម៉ូនិចក្រោមហេតុផលថា Dortmund គឺជាក្លឹបជាទីស្រឡាញ់បំផុតរបស់គេ។ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ប្រាប់ខ្លួនឯងថាបើលេងក្នុងប្រទេសគេលេងឲ្យតែក្លឹបមានមូលដ្ឋានឈ្មោះ Signal Iduna Park មួយប៉ុណ្ណោះ៕